ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថក្នុងពិធីសម្ពោធផលិតផលថ្មីនៅកម្ពុជា
27, Oct 2022 , 9:29 am        
រូបភាព
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២៖ ក្រុមហ៊ុនស្រាវជ្រាវនិងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទស្សវត្សមកហើយកំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនិង​ការដាក់បង្ហាញឱសថ​របស់ខ្លួន​បន្ថែម​ទៀត​​នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
 
នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុននឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។


 
លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat​​​ តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធផលិតផល​ថ្មីរបស់​ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំ​និតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននឹងបរិច្ចាគថ្នាំ​មួយ​ចំនួន​របស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បីបំពេញ​តម្រូវការផ្នែក​វេជ្ជសាស្ត្រ។
 
ថ្លែង ក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖ “ក្រុមហ៊ុនឱសថ Bailly-Creat​ បានធ្វើវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថ​ជាច្រើនប្រភេទ​ដែល​សុទ្ធសឹង​ជាផលិតផល​ឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើង​មាន​សុទិដ្ឋិនិយម​ថា​កិច្ច​សហការ​របស់​យើង​ជាមួយ​នឹង​ក្រុមហ៊ុន Zuellig Pharma នឹង​មាន​រយៈពេល​យូរ​អង្វែង និង​មាន​ភាព​រីកចម្រើន គឺមិនមែន​សម្រាប់​តែពួក​យើងតែប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ផង​ដែរ”។
 


លោកបានគូសបញ្ជាក់ទៀតថា៖«យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផល​ឪសថ​របស់យើង​​ ដែលយើង​​បាននឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះមានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ​ របស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។
 
ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងជិតស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ​ មន្ទីរពិសោធន៍ Goménol ដែល​​​ផលិត​​​​​​​​ និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថ​របស់ខ្លួនយ៉ាង​សកម្មនៅទូទាំងពិភពលោក។
 




មន្ទីរពិសោធន៍ Bailly​ បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creatបើកដំណើការនៅឆ្នាំ ១៩៧២ ។
ការបញ្ចូលគ្នារវាង មន្ទីរពិសោធន៍ Bailly និងមន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។
ក្រុមហ៊ុ​នឱសថ Bailly Creatត្រូវបានគេទទួល​ស្គាល់លើជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូ​វ​ ថ្នាំ​គ្រាប់ និងអាហារបំប៉ន ។
ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុ​នឱសថBailly Creatផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង​ ៣០ប្រទេស។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងធ្វើទីផ្សារដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាម​ស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន​ជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយក្នុងការតបស្នង​ តាមរយៈគំនិតផ្តួចផ្តើម​នៃការ​ផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តដែលនឹងជួយ​ប្រជាជន​​​កម្ពុជាជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន៕
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
 
        Two Way Public Relations
យូនីតFO-1711 (ជាន់ទី 17), Flatiron ដោយ Meridian Bldg,ផ្លូវ ១០២, ភ្នំពេញស៊ីធីសេនធ័រ ភូមិ១, សង្កាត់ស្រះចក ខណ្ឌដូនពេញ, ភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទលេខ ០២៣ ២៣៨ ៨៧៧
 
អំពី Bailly Creat
ជាមួយចំណេះដឹង និងជំនាញនៃមន្ទីរពិសោធន៍ធំៗ​ទាំងពីរដែលមានដើមកំណើតពី​មន្ទីរពិសោធន៍ Bailly Creatដែលជាមន្ទីរពិសោធន៍បារាំងដ៏​ចំណាស់ជាងគេមួយ។ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ដោយសារចំណេះដឹងក្នុងការផ្សំរូបមន្ដនៃផលិតផលថ្នាំលេបគ្រាប់ និងអាហារបំប៉ន និងជាអ្នកឯកទេសខាងផលិតផលឱសថ និងអាហារបំប៉ន។ ក្រុមហ៊ុន Bailly-Creat ផលិត និងចែកចាយផលិតផលទូទៅរបស់ខ្លួនជាង៣០ប្រទេសនៅទូទាំងពិភពលោក។
 
អំពី Zuellig Pharma
Zuellig Pharma គឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាព​ដ៏ធំមួយ​ នៅអាស៊ី។  គោលបំណងរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាព​ទូលំទូលាយ​។ យើងផ្តល់ជូននូវការចែកចាយឪសថលំដាប់ពិភពលោក និងសេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើង​តាំងពីរាប់រយឆ្នាំមុន និងបានរីកចម្រើនប្រែក្លាយជាអាជីវកម្មមានតម្លៃជាង១៥ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់ទីផ្សារចំនួន ១៣ និងមានបុគ្គលិកជាង ១៣ ០០០ ។ ក្រុមការងារ​របស់យើងបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ដចំនួន៣៥០ ០០០ និងធ្វើការជាមួយ​អតិថិជនជាង ៥០០ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង ២០ នៅលើពិភពលោក៕
 
អត្ថបទពាណិជ្ជកម្ម
 
 

Tag:
 TW
© រក្សាសិទ្ធិដោយ thmeythmey.com