កីឡាជាតិ
ជាតិ
បាល់ទះ៖ វិសាខា និងកងពលលេខ៣ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
27, Oct 2022 , 12:29 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣(អាវផ្កាឈូក)ទល់នឹងក្រុមរដ្ឋបាលរាជធានីភ្នំពេញ(ខៀវ) នាពេលកន្លងទៅ។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣(អាវផ្កាឈូក)ទល់នឹងក្រុមរដ្ឋបាលរាជធានីភ្នំពេញ(ខៀវ) នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
សមាគមបាល់ទះវិសាខា នៅតែជាក្រុមដែលមិនស្គាល់ពាក្យចាញ់ក្រោយយកឈ្នះក្រុមរដ្ឋបាលខេត្តព្រះសីហនុ ៣-០សិត មុនកងពលធំអន្តរាគមន៍លេខ៣ យកឈ្នះរដ្ឋបាលរាជធានីភ្នំពេញ ៣-០សិត ក្នុងពូលE វគ្គខ្វែង៨ចុងក្រោយ នៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។

 
នៅក្នុងសិតទី១ សមាគមបាល់ទះវិសាខា បើកការនាំមុខភ្ញៀវរដ្ឋបាលខេត្តព្រះសីហនុ ដោយពិន្ទុប្រដេញគ្នាទៅវិញទៅមក ២៥-២២ និងបន្តឈ្នះនៅសិតទី២ទៀត ដោយពិន្ទុប្រកៀកប្រកិតគ្នា២៥-២៣ និងសិតទី៣ វិសាខា វាយផ្តាច់ដោយពិន្ទុប្រកៀកៗគ្នាដូចសិតមុនដែរ ២៥-២៣។
 
ចំណែកក្រុមបាល់ទះកងពលធំអន្តរាគមលេខ៣ ធ្វើបានល្អដោយបានយកឈ្នះក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣០​សិត។ ក្នុងសិតទី១ កងពលធំលេខ៣ នាំមុខរាជធានីភ្នំពេញ ដោយពិន្ទុប្រដេញគ្នាយ៉ាងត្រដាបត្រដួស ៣១-២៩ បន្តឈ្នះសិតទី២ ដោយពិន្ទុក្បែរៗគ្នា ២៥-២២ និងសិតទី៣ ឈ្នះដោយពិន្ទុ ២៥-២០។
 
ពូលE នេះ វិសាខា និងកងពលធំអន្តរាគមលេខ៣ កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រណ ខណៈរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តព្រះសីហនុ ធ្លាក់ចេញត្រឹមវគ្គខ្វែង៨ក្រុមចុងក្រោយនេះ៕
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេចហ៊ុនសែន
© រក្សាសិទ្ធិដោយ thmeythmey.com