ជាតិ
អត្ថបទពាណិជ្ជកម្ម
សារធាតុចិញ្ចឹមរបស់ទឹកដោះគោ ផ្តល់នូវការអភិវឌ្ឍន៍ដល់កុមារល្អបំផុត
27, Oct 2022 , 4:59 pm        
រូបភាព
ទឹកដោះគោ គឺដើរតួនាទីយ៉ាងសំខាន់ ចំពោះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីទារកដែលបៅទឹកដោះម្តាយរហូតដល់ក្មេងទើបចេះដើរតិចៗ និងអាចញុំាអាហារបាន ដែលនឹងបន្តរហូតដល់គាត់ធំ។ ទឹកដោះគោស្រស់ គឺផ្តល់នូវវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនប្រភេទ ដែលកុមារត្រូវការដើម្បីទ្រទ្រង់ដល់ការលូតលាស់ និងការអភិវឌ្ឍន៍។
 
ជាទូទៅ កុមារភាគច្រើនទទួលបានអត្ថប្រយោជន៍ ពីការទទួលទានទឹកដោះគោស្រស់ ឬផលិតផលទឹកដោះគោផ្សេងៗ បន្ទាប់ពីពួកគេមានអាយុ 12 ខែ (ប្រសិនបើពួកគេមិនមានអាឡែស៊ីនឹងទឹកដោះគោ)។ សូមចងចាំថា កុមារដែលទើបចេះដើរ និងបៅទឹកដោះម្តាយពី ពីរ ទៅ បីដង ក្នុងមួយថ្ងៃ ឬកូនៗដែលនៅតែផឹកទឹកដោះគោ(ម៉្សៅ)នោះ កូនរបស់អ្នកមិនចាំបាច់ ផឹកទឹកដោះគោស្រស់បន្ថែមទៀតនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ពួកគេទំនងជាត្រូវការវីតាមីន D បន្ថែម ពីលើការបំបៅដោះកូន ដោយទឹកដោះម្តាយ។


 
មួយវិញទៀត វាពិតជាពិបាកក្នុងការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលកូនរបស់អ្នកត្រូវការ ដោយគ្មានទឹកដោះគោនៅក្នុងរបបអាហាររបស់ពួកគេនោះទេ។ ទឹកដោះគោមួយកែវចំណុះ 230ml ជួយផ្តល់សារធាតុចិញ្ចឹម ដល់កូនៗរបស់អ្នក ដូចជា៖
 
សារធាតុចិញ្ចឹមដែលជួលដល់ឆ្អឹងរឹងមាំ ដែលមានកាល់ស្យូម វីតាមីនD និងផូស្វ័រ
វីតាមីន B (Riboflavin, B-12, Pantothenic Acid និង Niacin) គឺជួយផ្តលនូវថាមពល
ប្រូតេអីនដែលជួយបង្កើនសាច់ដុំ
វីតាមីន A ផ្តល់នូវប្រព័ន្ធភាពស៊ាំ ដែលមានសុខភាពល្អ
សារធាតុចិញ្ចឹមរបស់ទឹកដោះគោ គឺជាផ្នែកសំខាន់នៃការគ្រប់គ្រងអាហាររបស់កូនអ្នក ឱ្យមានសុខភាពល្អ និងវាគឺ សំខាន់សម្រាប់ម្តាយ ក្នុងការរៀបចំផែនការអាហារ ដែលមានសុខភាពល្អសម្រាប់កូនៗ។
 
ហើយនៅក្នុងប្រទេសកម្ពុជា Foremost OMEGA ជាទឹកដោះគោផ្តល់នូវអាហាររូបត្ថម្ភច្រើនបំផុតដែលជួយអភិវឌ្ឍរាងកាយ និងខួរក្បាលរបស់កូនអ្នក ដែលរួមមានសារធាតុដូចជា៖
សារធាតុចិញ្ចឹម និងវីតាមីន ដែលជួយទ្រទង់ ទៅដល់ប្រព័ន្ធប្រសាទ និងខួរក្បាល ដូចជា៖
- DHA
- អាស៊ីតខ្លាញ់ អូមេហ្គា ៣ អូមេហ្គា ៦ និង អូមេហ្គា ៩ ព្រមទាំង អាស៊ីតសំខាន់ៗផ្សេងទៀត
- សារធាតុ Sphingomyelin
- អាស៊ីតអាមីណូ សំខាន់ទាំង ៩ ប្រភេទ ដែលរាងកាយមិនអាចផលិតដោយខ្លួនវាបាន
- មានវីតាមីន B12 ខ្ពស់
 សារធាតុចិញ្ចឹម និងវីតាមីន ដែលជួយទៅដល់ ប្រព័ន្ធសុំា និងជួយការពារកោសិកា និងការជំងឺផ្សេងៗបានដែលសារធាតុទាំងនោះរួមមាន៖
- វីតាមីន C
- វីតាមីន E
សារធាតុចិញ្ចឹម និងវីតាមីន ដែលជួយពង្រឹងរាយកាយ សាច់ដុំ ឆ្អឹង និងធ្មេញ មានដូចជា
- កាល់ស្យូម 
- វីតាមីន D 
សារធាតុរ៉ែ និងវីតាមីន ជាច្រើនទៀត ដែលជួយទៅដល់ ការលូតលាស់របស់កុមារ ដែលមានអាយុ ចាប់ពី ១ឆ្នាំ ឡើងទៅ រួមមាន៖
- វីតាមីន A ដែលជួយទៅដល់ភ្នែក
- រ៉ែជាតិដែក ដែលជួយទៅដល់ កោសិកាឈាមក្រហម
- អ៉ីយ៉ូត ដែលជួយទៅដល់ការផលិតអរម៉ូន និងក្រពេញទឹកមាត់
ទទួលបានអាហាររូបត្ថម្ភរបស់កូនអ្នក ដែលជួយពួកគេអភិវឌ្ឍរាងកាយ និងខួរក្បាលរបស់ពួកគេឥឡូវនេះជាមួយ Foremost OMEGA។ ស្វែងយល់បន្ថែមនៅទីនេះ
Super Mom Club by Foremost
 
លើសពីនេះ សម្រាប់ការណែនាំអំពីទឹកដោះគោ ទៅតាមអាយុកុមារ ដោយយោងទៅតាម American Academy of Pediatrics (AAP) ទឹក និងទឹកដោះគោ គឺជាភេសជ្ជៈដ៏ល្អបំផុត និងតែមួយគត់សម្រាប់ក្មេងតូចៗ។ ដែល AAP បានណែនាំឲ្យកុមារទើបចេះដើរពីអាយុ 12 ទៅ 24 ខែ ទទួលទានទឹកដោះគោពី 2-3 ពែង ក្នុងមួយថ្ងៃ ហើយកុមារអាយុពី 2 ទៅ 5 ឆ្នាំផឹក 2 ទៅ 2.5 ពែង នៃទឹកដោះគោ។ បន្ថែមពីនេះ ទឹកដោះគោ ផ្តល់វីតាមីន D និងជាតិកាល់ស្យូម ដែលជួយធ្វើអោយឆ្អឹងរឹងមាំ និងមានសុខភាពល្អចំពោះកុមារ។
 
ជាចុងក្រោយ អ្នកជំនាញមិនណែនាំឱ្យងាកទៅរកទឹកដោះគោធម្មតា ដើម្បីជំនួសទឹកដោះគោដែលមានគុណភាពល្អនោះទេ។ ដោយសារវាអាចកង្វះជាតិប្រូតេអ៉ីន និងសារធាតុចិញ្ចឹម បើប្រៀបធៀបជាមួយនឹង ទឹកដោះគោដែលមានអាហារូបត្ថម្ភ សម្រាប់ការលូតលាស់ដល់កូនរបស់អ្នក។ ហើយនេះគឺ ជាការណែនាំសម្រាប់អ្នកម្តាយ ដែលចង់បន្ថែមទឹកដោះគោ ទៅ លើការទទួលទានប្រចាំថ្ងៃរបស់កូនអ្នក។
 
ក្នុងករណីដែលកុមារធ្លាប់ប្រើ ម្សៅទឹកដោះគោ ឬទឹកដោះម្តាយ បន្ទាប់មកប្តូរទៅទឹកដោះគោ Foremost OMEGA369 ភ្លាមៗ ម្តាយជាច្រើននឹងគត់សម្គាល់ឃើញថាលាមកក្មេងរឹងជាងធម្មតា ដែលជាប្រតិកម្មនេះ ជាប្រតិកម្មទូទៅ និងគ្មានហានិភ័យនោះ។
 
ទឹកដោះគោ Foremost OMEGA ត្រូវបានផលិតចេញពីទឹកដោះគោសុទ្ធ ដែលវាអាចពិបាករំលាយបន្តិច បើធៀបជាមួយ ទឹកដោះម្តាយ ដោយសារវាក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ដូច្នេះហើយ ការផ្លាស់ប្តូរទារកឱ្យញ៉ាំទឹកដោះគោ Foremost OMEGA គឺត្រូវធ្វើឡើងដោយសន្សឹមៗ។ ឧទាហរណ៍ ប្រសិនបើកុមារផឹកទឹកដោះគោ 4 ដងក្នុងមួយថ្ងៃ យើងអាចផ្តល់ទឹកដោះគោទម្រង់ចាស់ 3 ដង/ថ្ងៃ និងទឹកដោះគោម៉ាកថ្មី 1 ដងក្នុងរយៈពេល 1-3 ថ្ងៃ ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់កុមារនឹងកែសម្រួល និងសម្របខ្លួនបន្ទាប់ពីនោះ។
 
Foremost OMEGA មាន 3 រសជាតិសម្រាប់ កូនរបស់អ្នកញុំា គឺ រសជាតិសាប រសជាតិផ្អែម វ៉ានីឡា និងរសជាតិសូកូឡា ដែលផលិតចេញពីកាកាវពិត ដែលផ្តល់នូវជម្រើស សម្រាប់កូនៗរបស់អ្នក។
គ្រប់រសជាតិទាំងអស់សុទ្ធតែផ្តល់សារធាតុចិញ្ចឹមដល់ការលូតលាស់ខួរក្បាល រួមមាន DHA OMEGA3 OMEGA6 OMEGA9 sphingomyelin និងវីតាមីន B12៕
 
អត្ថបទពាណិជ្ជកម្ម
 
 
 

Tag:
 AnyMind Group Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com