កីឡាជាតិ
ជាតិ
បាល់ទះ៖ វិសាខា ជួបបញ្ជាការដ្ឋានអង្គរក្ស ឯក្រសួងមហាផ្ទៃ តទល់កងពលលេខ៣ វគ្គ១/២ផ្តាច់ព្រ័ត្រ
28, Oct 2022 , 4:29 pm        
រូបភាព
ការប្រកួតរវាងក្រសួងមហាផ្ទៃ (លឿង) និងបញ្ជាការដ្ឋានអង្គរក្ស(ក្រហម)។ រូបពីVFC
ការប្រកួតរវាងក្រសួងមហាផ្ទៃ (លឿង) និងបញ្ជាការដ្ឋានអង្គរក្ស(ក្រហម)។ រូបពីVFC
ដោយ:
ក្រុមសមាគមបាល់ទះវិសាខា នឹងត្រូវទទួលភ្ញៀវបញ្ជាការដ្ឋានអង្គរក្ស មុននឹងការប្រកួតរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ ទល់កងពលធំអន្តរាគមន៍លេខ៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ នាទីលានបាល់ទះក្នុងសាលព្រីនស៍ នៅ ថ្ងៃទី២៨ ខែតុលា ចាប់ពីម៉ោង៥ល្ងាចតទៅ។


សម្រាប់ក្រុមខ្លាំងវិសាខា មុននឹងឈានដល់វគ្គនេះ​ ពួកគេបានយកឈ្នះកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ សិត និងបន្តឈ្នះរដ្ឋបាលខេត្តព្រះសីហនុ ៣-០សិត។ ចំណែកភ្ញៀវបញ្ជាការដ្ឋានអង្គរក្ស មុននឹងមកដល់វគ្គនេះ គេបានយកឈ្នះស្នងការនគរបាលខេត្តស្វាយរៀង ៣-០សិត និងចាញ់ក្រសួងមហាផ្ទៃ ៣-០សិត។

ចូលដល់គូបន្ទាប់ក្រសួងមហាផ្ទៃ និងកងពលធំអន្តរាគមន៍លេខ៣។ ក្រសួងមហាផ្ទៃ មុននឹងឡើងមកដល់វគ្គនេះ គេបានយកឈ្នះស្នងការនគរបាលខេត្តត្បូងឃ្មុំ ៣-០សិត និងបន្តឈ្នះបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត។

សម្រាប់ការប្រកួតយកដំណែងលេខ៣ នឹងធ្វើនៅថ្ងៃទី២៩ ខែតុលា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី៣០ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍ ចាប់ពីម៉ោង៥ល្ងាច៕
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com