កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ថោង ខុន ប្រាប់គន្លះសំខាន់៥ចំណុច ដើម្បីជួយកីឡាកាយសម្ព័ន្ធកម្ពុជាអាចប្រជែងមេដាយស៊ីហ្គេម
28, Oct 2022 , 6:59 pm        
រូបភាព
លោក ថោង ខុន ថ្លែងក្នុងពិធីបិទការប្រកួតពានរង្វានជើងឯក និងពានរង្វាន់ ថោង ខុន លើកទី៦ ពហុកីឡដ្ឋានជាតិ។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
លោក ថោង ខុន ថ្លែងក្នុងពិធីបិទការប្រកួតពានរង្វានជើងឯក និងពានរង្វាន់ ថោង ខុន លើកទី៦ ពហុកីឡដ្ឋានជាតិ។ រូបពី សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
ដោយ: ថ្មីៗ
លោក ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ពីគន្លឹះសំខាន់៥ចំណុច ដើម្បីអភិវឌ្ឍកីឡាកាយសម្ព័ន្ធកម្ពុជា ហើយនិងការត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ យោងលើការផ្សាយរបស់ Cambodia 2023។



លោក ថោង ខុន ក្នុងពិធីបិទការប្រកួតកីឡាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពាន់រង្វាន់ ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២៧ ខែតុលា បានបង្ហាញពីគន្លឹះ៥ចំណុច ដើម្បីអភិវឌ្ឍកីឡាកាយសម្ព័ន្ធឆ្ពោះទៅរកមេដាយស៊ីហ្គេមឆ្នាំក្រោយ។


លោក ថោង ខុន ថតរូបរួមជាមួយអត្ដពលិក ក្រោយពេលប្រគល់រង្វាន់។ រូបពីសហព័ន្ធកីឡាកាយសម្ព័ន្ធ
 
គន្លឹះ៥ចំណុចនោះមាន ទី១ បណ្តុះបណ្តាលថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណគុណភាពកីឡាករ កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ ខណៈចំណុចទី២ ពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ចៅក្រម មន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើ ទាំងបរិមាណ និងគុណភាព។

ចំណុចទី៣ ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ ចំណែកចំណុចទី៤ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឲ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត និងចំណុចទី៥ ជំរុញមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ឲ្យបានច្រើនមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ផ្តល់កន្លិះ៥ចំណុចនេះ ដើម្បីធ្វើឱ្យវិស័យកីឡាកម្ពុជាកាន់តែមានការរីកចម្រើន ជាពិសេសគុណភាព ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

Tag:
 កីឡាកាយសម្ព័ន្ធ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com