កីឡាជាតិ
ជាតិ
បាល់ទះ៖ វិសាខា និងក្រសួងមហាផ្ទៃ ដណ្តើមជើងឯក ពានសម្តេចហ៊ុន សែន ឆ្នាំ២០២២
29, Oct 2022 , 1:59 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស(ស) និងវិសាខា(ខៀវ) នាពេលកន្លងទៅ។ រូបពីVFC
ការប្រកួតរវាងក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស(ស) និងវិសាខា(ខៀវ) នាពេលកន្លងទៅ។ រូបពីVFC
ដោយ:
វិសាខា និងក្រសួងមហាផ្ទៃប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះក្នុងសាល សម្តេច ហ៊ុន សែន ឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។ បញ្ជាការដ្ឋានអង្គរក្ស នឹងត្រូវប្រកួតដណ្តើមដំណែងលេខ៣ ទល់នឹងក្រុមកងពលធំអន្តរាគមន៍លេខ។

 
បញ្ជាការដ្ឋានអង្គរក្ស បានត្រឹមបរាជ័យក្រោមស្នាដៃក្រុមខ្លាំងវិសាខា ដោយចាញ់លទ្ធផល ៣-០សិត។ ក្នុងសិតទី១ បញ្ជាការដ្ឋានចាញ់ពិន្ទុដាច់ឆ្ងាយដែលបញ្ចប់ក្នុងលទ្ធផលពិន្ទុ ២៥-១៣ និងបន្តចាញ់នៅសិតទី២ ទៀតដោយពិន្ទុកាន់តែឆ្ងាយគ្នា ២៥-០៩ និងសិតទី៣ ចាញ់ដោយពិន្ទុប្រកៀកប្រកើយគ្នា ២៥-២០។
 
ចំណែកកងពលធំអន្តរាគមន៍លេខ៣ ក៏មិនខុសគ្នាអីឆ្ងាយដែរដោយចាញ់ក្រសួងមហាផ្ទៃ ៣-១សិត។ ក្នុងសិតទី១ កងពលធំលេខ៣ បើកការនាំមុខមុន១សិត ដោយពិន្ទុប្រកៀកគ្នា ២៥-២២ និងត្រូវបានក្រសួងមហាផ្ទៃវាយបកមកវិញនៅសិតទី២ ដោយពិន្ទុ២៥-១៩ សិតទី៣ ក្រសួងមហាផ្ទៃធ្វើបានល្អដដែលដោយឈ្នះពិន្ទុដូចសិតទី២ ដដែល ២៥-១៩ និងបញ្ចប់នៅសិតទី៤ មហាផ្ទៃ បញ្ជប់ដោយលទ្ធផលពិន្ទុ ២៥-១៦។
 
ក្រុមទាំងពីរនឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកម្ចាស់ជ័យលាភីដំណែងលេខ៣ ពានរង្វាន់បាល់ទះក្នុងសាលសម្តេច ហ៊ុន សែន មុននឹងការប្រកួតរវាងសមាគមបាល់ទះវិសាខា និងក្រសួងមហាផ្ទៃ ប្រកួតដណ្តើមដំណែងជើងឯកឆ្នាំ២០២២៕

Tag:
 (កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន)
© រក្សាសិទ្ធិដោយ thmeythmey.com