ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេឃុំអន្លង់ត្នោត ​នឹងជំរុញឱ្យការផ្តល់​សេវារដ្ឋបាលដល់ពលរដ្ឋកាន់តែល្អ​ក្នុងអាណត្តិខ្លួន
31, Oct 2022 , 8:59 am        
រូបភាព
ដោយ៖ ផាន សុខជា និងព្រំ វិសាល (យុវជនឃុំអន្លង់ត្នោត)
ឃុំក្បាលត្រាច, ពោធិ៍សាត់៖ អ្នកស្រីប៊ិ ស៊ីវឡា មេឃុំអន្លង់ត្នោត នឹងខិតខំជំរុញឱ្យការ​ផ្តល់ និងទទួលសេវារដ្ឋបាល នៅសាលាឃុំ រវាងមន្ត្រីឃុំ និងពលរដ្ឋ មានភាពកាន់តែកក់ក្តៅ
និងល្អ​ប្រសើរជាងមុន។


ជាមេឃុំ​ដែលទើបនឹងចូលកាន់តំណែងនៅក្នុងអាណត្តិថ្មីនេះ មេឃុំរូបនេះក៏​ចង់កែប្រែមុខមាត់ឃុំអន្លង់ត្នោត ឱ្យល្អប្រសើរជាងមុន ទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាអប់រំ និងសេវាសុខាភិបាលជាដើម។
 ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
   
 
អ្នកស្រីប៊ិ ស៊ីវឡា មេឃុំអន្លង់ត្នោត ដែលទើបនឹងចូលកាន់តំណែងនៅក្នុងអាណត្តិថ្មីនេះ បានប្តេជ្ញាចិត្តថា នឹងខិតខំបម្រើសេវារដ្ឋបាលសាធារណៈ ជូន​ប្រជាពលរដ្ឋក្នុងឃុំ ឱ្យបានល្អប្រសើរជាងមុន។ ទន្ទឹមនឹង​នេះ មេឃុំរូបនេះ ក៏អរគុណដល់ពលរដ្ឋ ដែលស្រឡាញ់ និងផ្តល់ការទុកចិត្តដោយបោះឆ្នោតឱ្យរូបខ្លួន ធ្វើជាមេឃុំ។ អ្នកស្រី ប៊ិន ស៊ីវឡា គូសបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនក្នុងបម្រើពលរដ្ឋដែលជាម្ចាស់ឆ្នោតយ៉ាងដូច្នេះ៖ «យើងជាអ្នកបម្រើរបស់លោក(ប្រជាពលរដ្ឋ)។ មិនមែនយើងឡើងមក ធ្វើជាមេហើយ មិនគោរព មិនស្រឡាញ់គាត់ (ពលរដ្ឋ) គឺអត់ទេ។ គឺគាត់(ពលរដ្ឋ)ជាម្ចាស់របស់យើង។ អ៊ីចឹង យើងត្រូវតែបំពេញការងារជូនគាត់(ពលរដ្ឋ) ឱ្យបានប្រសើរជាងមុន។»។
 
ជាមេឃុំអាណត្តថ្មី មេឃុំស្ត្រីរូបនេះ ក៏ចង់កែប្រែមុខមាត់ឃុំអន្លង់ត្នោត ឱ្យល្អប្រសើរជាងមុន ទាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាអប់រំ និងសេវាសុខាភិបាលជាដើម។ អ្នកស្រី ប៊ិន ស៊ីវឡា ពន្យល់ដូច្នេះ៖ «យើងចង់ឱ្យសាលាឃុំយើងក្លាយជាសាលាឃុំមេត្រី។ យើងចង់ធ្វើយ៉ាងម៉េច ឱ្យសាលាឃុំនេះស្អាត។ ការផ្តល់សេវា និងការទទួលសេវា ឱ្យមានភាពកក់ក្តៅ។ នេះអ្វីដែលយើងចង់បាន។ ​យើ​ងមិនចង់បានផ្លូវជង្ហុក យើងមិនចង់ផ្លូវដីក្រហមទៀតទេ។ ខ្ញុំចង់បានបេតុង ខ្ញុំចង់បានកៅស៊ូ។ បើសិនជាមួយអាណត្តិនេះ យើងមានលុយ យើងចង់ធ្វើតែទាំងអស់ហ្នឹង។ យើងអត់មានទុកឱ្យពលរដ្ឋយើងដើរផ្លូវលំបាកទៀតទេ។ »៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  អប់រំ​
  ក្បាលត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com