កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ ក្រោយឈ្នះសិង្ហបុរី និងគុយបា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមជួបបារាំង
01, Nov 2022 , 7:59 am        
រូបភាព
បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម កន្លងទៅ។
បាល់ទះកម្ពុជា(ខៀវ) លោតបាំង ការគុបពីកីឡាករហ្វីលីពីន(ក្រហម) ក្នុងវគ្គជម្រុះក្នុងពូលB ស៊ីហ្គេមលើកទី៣១ នៅវៀតណាម កន្លងទៅ។
ដោយ:
រប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបារាំង មុនព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ មកដល់។ នេះបើតាមការបង្ហើបឱ្យដឹងពីលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយបិទបញ្ចប់ពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន នៅថ្ងៃទី៣០ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។

 
«យើង​នឹង​មាន​មិត្តភាព​បន្ថែម​ទៀត​ជាមួយ​នឹង​បារាំង ដោយ​អាច​អញ្ជើញ​ក្រុមអាយុក្រោម២១ឆ្នាំ ​បារាំង មក​ប្រកួត​នៅ​កម្ពុជា ឬនាំ​យក​កីឡាករ​កម្ពុជា ទៅ​ប្រកួត​នៅ​ប្រទេស​បារាំងតែ​ម្តង ហើយ​ការ​ប្រកួត​នេះ​អាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ។ ខ្ញុំជឿ​ជាក់​ថា​ស៊ីហ្គេម​ឆ្នាំ​២០២៣ កម្ពុជានឹង​ធ្វើ​អ្វី​រឹតតែ​អស្ចារ្យ​ថែម​ទៀត​ជូន​ជាតិ​មាតុភូមិ»។ លោក អាំង សិរីពិសិដ្ឋលើកឡើងដូច្នេះក្នុងបទសម្ភាសផ្ទាល់ នាកីឡដ្ឋានព្រីនស៍។
 
ការប្រកួតមិត្តភាពអាចនឹងកើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំកីឡាទាំងភាគីកម្ពុជា និងបារាំងកំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីសម្រេចថា ការប្រកួតគួរធ្វើនៅសាធារណរដ្ឋបារាំង ឬត្រូវប្រកួតក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា។
 
គួរបញ្ជាក់ផងដែរថា លោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបប្រជុំតាមប្រព័ន្ធវីដេអូហ្សូម (Zoom Meeting) ជាមួយ លោក Eric TANGUY ប្រធានសហព័ន្ធកីឡាបាល់ទះ នៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹងកិច្ចសហការ និងពង្រឹងវិស័យកីឡាបាល់ទះកម្ពុជារួចមួយលើកហើយ នៅថ្ងៃទី២៧ ខែតុលា៕
 
 
 

Tag:
 កីឡាបាល់ទះ
 មិត្តភាពអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com