កីឡាជាតិ
ជាតិ
ជឺជីតស៊ូ៖ ខាន់ ចេសា និងអត្តពលិកកម្ពុជា២រូប ទៅប្រកួតជើងឯកពិភពលោកនៅអេមីរ៉ាតអារ៉ាប់រួម
01, Nov 2022 , 10:49 am        
រូបភាព
ប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអេមីរ៉ាតអារ៉ាប់រួម។ រូបពី JJFC
ប្រតិភូ និងអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអេមីរ៉ាតអារ៉ាប់រួម។ រូបពី JJFC
ដោយ:
ប្រតិភូ កីឡាករ-កីឡាការិនីកីឡាជឺជិតស៊ូជម្រើសជាតិកម្ពុជា ដែលរួមមានកីឡាការិនីឆ្នើមខាន់ ចេសា បានទៅដល់ទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួមហើយ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូលំដាប់ពិភពលោកឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា។ លោក ថោង បញ្ញាធន អនុប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាថា ការចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ ជាកត្តារួមចំណែកអភិវឌ្ឍន៍ និងតេស្តសមត្ថភាពកីឡាករ​-កីឡាការិនី ឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។

 
កីឡាករ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយមានលោក Jasper Paas ជនជាតិហូឡង់ ជាគ្រូបង្គោល ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនៅអេមីរ៉ាតអារ៉ាប់រួម។ កីឡាករ-កីឡាការិនី៣ រូបដែលនឹងត្រូវទៅចូលរួមប្រកួតនោះរួមមាន កីឡាការិនី ខាន់ ចេសា កីឡាករ ហួរ សេងហុងណ និង ថន អេនដ្រូ ។
 
ខាន់ ចេសា ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៥២kg ប្រកួតនៅថ្ងៃទី២ ខែវិច្ឆិកា។ កីឡាករ ហួរ សេងហុង ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៦៩kg ប្រកួតនៅថ្ងៃទី៣ ខែវិច្ឆិកា និងកីឡាករ ថន អេនដ្រូ ប្រកួតវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ -៦២kg ប្រកួតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 
 
ទន្ទឹមនេះ ក្រៅពីចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើ ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា គ្រោងនឹងចូលរួមមហាសន្និបាតកីឡាជឺជីតស៊ូពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២២ ផងដែរ៕
 
 

Tag:
 កីឡាជឺជីតស៊ូ
 JJIC
© រក្សាសិទ្ធិដោយ thmeythmey.com