ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បន្តជួបទូតអាល្លឺម៉ង់ បន្ទាប់ពីជួបទូតប្រទេសធំៗមួយចំនួនរួចមក
01, Nov 2022 , 5:29 pm        
រូបភាព
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ស្ទេហ្វាន ម៉េសឺរើ ឯកអគ្គរដ្ឋអាល្លឺម៉ង់ ថតជាមួយគ្នាក្នុងស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក ស្ទេហ្វាន ម៉េសឺរើ ឯកអគ្គរដ្ឋអាល្លឺម៉ង់ ថតជាមួយគ្នាក្នុងស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
 ដោយ៖ ទេពញាណ 
 
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចូលទៅជួបពិភាក្សាជាមួយលោក ស្ទេហ្វាន ម៉េសឺរើ (Stefan Messerer) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ប្រចាំកម្ពុជាកម្ពុជា។ ជំនួបនេះ ប្រព្រឹត្តទៅក្នុងស្ថានទូតអាល្លឺម៉ង់ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

 
ស្ថានទូតអាល្លឺម៉ង់ បានបង្ហោះរូបអំពីជំនួបនេះលើបណ្តាញធ្វីតធឺ តែពុំបានបង្ហាញខ្លឹមសារនៃជំនួបនោះទេ។ ឯលោក កឹម សុខា សរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា៖«សហព័ន្ធអាល្លឺម៉ង់ គឺជាប្រទេសដែលគាំទ្រគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាសមាជិកសហភាពអឺរ៉ុប និងជាពិសេសគឺជាមិត្តរបស់កម្ពុជា»។
 
គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ ទូតនៃប្រទេសធំៗ បានចាប់ផ្តើមជួបលោក កឹម សុខា ឡើងវិញ ដូចជា ទូតអាម៉េរិក ទូតបារាំង និងទូតអឺរ៉ុប ជាដើម។ ទូតបរទេសទាំងនេះ ជួបលោក កឹម សុខា ក្រោយពីតុលាការភ្នំពេញ សម្រេចបិទបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តុលាការ នឹងបន្តបើកសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះ៕ 
 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com