កីឡាជាតិ
ជាតិ
បាល់បោះ៖ពានរង្វាន់បាល់បោះត្នោត៣×៣ រកឃើញម្ចាស់ជើងឯកទាំង៤ប្រភេទវិញ្ញាសា
31, Oct 2022 , 8:15 am        
រូបភាព
ក្រុមកីឡាការិនីក្រសួងមហាផ្ទៃ អបអរឈ្នះពានរង្វាន់បាល់បោះត្នោត ៣×៣។ រូបពីក្រុមប្រឹក្សា
ក្រុមកីឡាការិនីក្រសួងមហាផ្ទៃ អបអរឈ្នះពានរង្វាន់បាល់បោះត្នោត ៣×៣។ រូបពីក្រុមប្រឹក្សា
ដោយ:
 
សម្រាប់ម្ចាស់ពានរង្វាន់បាល់បោះមហាជនបុរស(Men’s Open) បានទៅក្រុម Hello Team ខណៈមហាជននារី (Women’s Open)​បានទៅលើក្លឹបបាល់បោះក្រសួងមហាផ្ទៃ វិញ្ញាសាកម្រិតឧត្តមសិក្សា បានទៅលើ សកលវិទ្យាល័យវេស្ទើន និងកម្រិតមធ្យមសិក្សា បានទៅលើក្រុមវិទ្យាល័យហ៊ុនសែន តាខ្មៅ ។



ក្រុម Hello Team គ្រងដំណែងជើងឯកពានរង្វាន់បាល់បោះត្នោត៣×៣ លើប្រភេទវិញ្ញាសា៣×៣ កម្រិតមហាជនបុរស(Men’s Open) ក្រោយឈ្នះក្រុម Dolphin Logistic team វគ្គផ្តាច់ព្រ័ត្រ ចំណែកក្រុម The Revan team ទទួលបានចំណាត់ថ្នាក់លេខ៣។

រីឯវិញ្ញាសាមហាជននារី(Women’s Open)​បានទៅលើក្លឹបបាល់បោះក្រសួងមហាផ្ទៃ បន្ទាប់ពីយកឈ្នះសហភាពសហព័ន្ធយុវជនកម្ពុជា (ខេត្តសៀមរាប) និងលេខ៣ បានទៅលើក្រុមសៀមរាប ផ្ទះខ្ញុំ។ កម្រិតឧត្តមសិក្សា សាកលវិទ្យាល័យ វេស្ទើន ឈ្នះវិទ្យាស្ថាន CamEd គ្រងដំណែងជើងឯក ស្របពេល សកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប បានត្រឹមលេខ៣។

កម្រិតមធ្យសិក្សាវិទ្យាល័យហ៊ុនសែនតាខ្មៅ ជាក្រុមដែលគ្រងដំណែងជើងឯក ក្រោយយកឈ្នះវិទ្យាល័យព្រះស៊ីសុវត្ថិ ចំណែកសាលាអន្តរជាតិ អាមេរិកកាំង យកបានចំណាត់ថ្នាក់លេខ៣៕


 


© រក្សាសិទ្ធិដោយ thmeythmey.com