កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ទូកកាចាចំណុះ៥នាក់ និង៣នាក់នារី សង្ឃឹមឈ្នះមេដាយមាស
04, Nov 2022 , 7:59 pm        
រូបភាព
ការប្រកួតទូកពានសម្តេច ស ខេង ឆ្នាំ២០២២ នាពេលកន្លងទៅ នៅខេត្តកំពត។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ការប្រកួតទូកពានសម្តេច ស ខេង ឆ្នាំ២០២២ នាពេលកន្លងទៅ នៅខេត្តកំពត។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ដោយ:
ក្នុងចំណោម១៣វិញ្ញាសា ក្នុងប្រភេទកីឡាប្រណាំងទូក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សង្ឃឹមវិញ្ញាសាចំណុះ៥នាក់ និង៣នាក់ទូកកាចានារី សង្ឃឹមដណ្តើមមេដាយមាសនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោក គង់ សុភាព មន្រ្តីបច្ចេកទេស និងជាគ្រូជំនួយក្រុមជម្រើសជាតិកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អះអាងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី៤ ខែវិច្ឆិកា។

 
លោក គង់ សុភាព មានក្តីរំពឹងថាវិញ្ញាសាទូកកាចាចំណុះ៥នាក់ និងនារី៣នាក់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រជែងមេដាយមាស ព្រោះពួកគេមានការប្រឹងប្រែងហ្វឹកហាត់ខ្លាំងក្រោយចប់ស៊ីហ្គេមនៅវៀតណាម។ ប្រឹងហ្វឹកហាត់ ធ្វើឱ្យពួកគេកើនសមត្ថភាព ដោយស្របតាមយុទ្ធសាស្រ្តផែនការមេ ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានមេដាយតាមការគ្រោងទុក។
 
លោក សុភាព បន្តថា៖«សម្រាប់ក្រុមជម្រើសជាតិយើងគឺប្រមូលផ្តុំហ្វឹកហាត់រហូតទាល់តែដល់ស៊ីហ្គេម២០២៣។ សម្រាប់យើងគឺមិនមានពេលសម្រាកទេ ក្រោយចប់ស៊ីហ្គេមនៅវៀតណាម»។
គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដាក់ចេញនូវវិញ្ញាសា១៣ ប្រភេទទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ក្នុងនោះសហព័ន្ធផ្តោតទៅលើវិញ្ញាសាទូកកាចាចំណុះ៥នាក់ និងនារី៣នាក់ ដោយសង្ឃឹមឈ្នះមេដាយមាសតែម្តង៕
 

Tag:
 កីឡាទូក
 គង់ សុភាព
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com