កីឡាជាតិ
ជាតិ
បាល់បោះអង្គុយលើរទេះនារីកម្ពុជា ត្រូវជួបម្ចាស់ផ្ទះឥណ្ឌា និងនេប៉ាល់
08, Nov 2022 , 10:14 am        
រូបភាព
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា ក្នុងពិធីចាប់ឆ្នោត។ រូបពី Sok Chea
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា ក្នុងពិធីចាប់ឆ្នោត។ រូបពី Sok Chea
ដោយ:
ក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា នឹងត្រូវប្រកួតបើកឆាកដំបូងជាមួយម្ចាស់ផ្ទះឥណ្ឌា និងបន្តជួបក្រុមមកពីប្រទេសនេប៉ាល់ ក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ India’s 1st International Wheelchair Basketball នៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងសាលបាល់បោះ Srinagar ,J&K ប្រទេសឥណ្ឌា។

 
កម្ពុជា ប្រកួតបើកឆាកជួបម្ចាស់ផ្ទះឥណ្ឌា ដែលការប្រកួតធ្វើឡើងនៅម៉ោង ៩ព្រឹក និងបន្តជួបនេប៉ាល់ នៅម៉ោង ៣រសៀល ដែលក្រុមទាំង៣ ត្រូវលេង២ជើង លើប្រភេទវិញ្ញាសា ៥ទល់៥ ដើម្បីស្វែងរកអ្នកឈ្នះពីរក្រុមឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ។
 
គួរបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ដែលមានប្រទេស កម្ពុជា នេប៉ាល់ និងឥណ្ឌា(ម្ចាស់ផ្ទះ)ចូលរួមប្រកួតប្រជែង។ សម្រាប់កម្មវិធីប្រកួតនេះជាលើកដំបូងដែលបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះជាតិឥណ្ឌា(WBFI) រួមសហការជាមួយកាកបាទក្រហមអន្តរជាតិ(ICRC)៕
 

Tag:
 កីឡាបាល់បោះ
 WBFI
© រក្សាសិទ្ធិដោយ thmeythmey.com