កីឡាជាតិ
ជាតិ
កីឡាការិនីបាល់អង្គុយលើរទេះកម្ពុជា ឈ្នះម្ចាស់ផ្ទះឥណ្ឌា ៥៨-១៤
08, Nov 2022 , 2:29 pm        
រូបភាព
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផល ៤-០សិត។ រូបពី Sok Chea
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផល ៤-០សិត។ រូបពី Sok Chea
ដោយ:
ក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផលពិន្ទុ ៥៨-១៤ ក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ India’s 1st International Wheelchair Basketball នៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងសាលបាល់បោះ Srinagar J&K នៃប្រទេសឥណ្ឌា។

 
ក្នុងសិតទី១ កម្ពុជាបានបើកការនាំមុខ ម្ចាស់ផ្ទះឥណ្ឌា ដោយលទ្ធផលពិន្ទុ ១៩-០៤ បន្តឈ្នះនៅសិតទី២ ដោយលទ្ធផលពិន្ទុ ១០-៦ និងបន្តឈ្នះ ដោយលទ្ធផល ១២-៤ នៅសិតទី៣។ នៅសិតទី៤ កម្ពុជា បានបញ្ចប់កដោយលទ្ធផលពិន្ទុ ១៧-០។
 
កម្ពុជា នឹងបន្តទៅជួបប្រកួតជាមួយក្រុមបាល់បោះនារីអង្គុយលើរទេះជនពិការនេប៉ាល់ នៅប្រកួតទីពីររបស់ខ្លួនវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែវិច្ឆិកា មុននឹងឈានទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា។
 
គួរបញ្ជាក់ថា ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ដែលមានប្រទេស កម្ពុជា នេប៉ាល់ និងឥណ្ឌា(ម្ចាស់ផ្ទះ)ចូលរួមប្រកួតប្រជែង។ សម្រាប់កម្មវិធីប្រកួតនេះជាលើកដំបូងដែលបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះជាតិឥណ្ឌា(WBFI) រួមសហការជាមួយកាកបាទក្រហមអន្តរជាតិ(ICRC)៕

Tag:
 កីឡាបាល់បោះ
  WBFI
© រក្សាសិទ្ធិដោយ thmeythmey.com