ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនយោបាយខ្មែរ បញ្ចេញសាររៀងៗខ្លួន ជុំវិញទិវាឯករាជ្យជាតិ
09, Nov 2022 , 2:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅខេត្តព្រៃវែង កាលពីខែតុលា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់សម្តេច)។ លោក សម រង្ស៊ី ថ្លែងក្នុងពិធីជួបជុំមួយ ក្នុងវត្តខ្មែរលើទឹកដីអាម៉េរិក កាលពីខែសីហា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០ (រូបពី AFP)។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅខេត្តព្រៃវែង កាលពីខែតុលា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់សម្តេច)។ លោក សម រង្ស៊ី ថ្លែងក្នុងពិធីជួបជុំមួយ ក្នុងវត្តខ្មែរលើទឹកដីអាម៉េរិក កាលពីខែសីហា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។ លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០ (រូបពី AFP)។
ដោយ៖ ទេពញាណ 
 
អ្នកនយោបាយកំពូល៣រូបរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកម្ពុជា លោក សម រង្ស៊ី ប្រធានដំបូងនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបន្ទាប់ពីលោក សម រង្ស៊ី សុទ្ធតែបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក្នុងការបង្ហោះសារអំពីបុណ្យឯករាជ្យជាតិលើកទី៦៩ឆ្នាំ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖«ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា បានរម្លឹកឲ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា»។ 
 
លោក កឹម សុខា ៖«ដើម្បីឲ្យមានឯករាជ្យជាតិពិត គឺត្រូវគោរពសិទ្ធិគ្នា។ បើខ្មែរចេះគោរពសិទ្ធិគ្នា មិនបង្កឲ្យមានការឈឺចាប់ មិនយកខ្មែរណាជាសត្រូវ នោះនឹងនាំមកនូវសាមគ្គីភាពជាតិ។
សាមគ្គីភាពជាតិ នាំឲ្យមានឯកភាពជាតិ និងនាំមកនូវឯករាជ្យជាតិរឹងមាំ»។ 
 
ដោយឡែក លោក សម រង្ស៊ី ពុំបានបញ្ចេញមតិផ្ទាល់ខ្លួនឡើយជុំវិញទិវាឯករាជ្យជាតិនេះឡើយ តែលោក បានដកស្រង់ខ្លឹមសារខ្លះៗចេញពីសៀវភៅ ដែលមានចំណងជើងថា «ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា» របស់លោក វ៉ាន់ឌី កាអុន ទៅបង្ហោះ។ 
 
«សម្តេច ព្រះនរោត្តម សីហនុ បានដើរតួនាទីនាំមុខដ៏សំខាន់បំផុត ក្នុងការបើកយុគសម័យថ្មីមួយដ៏រុងរឿង សម្រាប់ប្រទេសកម្ពុជា។ ឥស្សរជនខ្មែរស្នេហាជាតិ ដែលបានធ្វើការយ៉ាងស្វិតស្វាញជាមួយសម្តេចព្រះនរោត្តម សីហនុ នៅពេលនោះ មានជាអាទិ៍ សម្តេច ប៉ែន នុត សម្តេច ញឹក ជូឡុង លោក សម សារី និងលោក ទេព ផន»។ នេះជាសំណេរបស់លោក សម រង្ស៊ី ដែលលោកសរសេរ ដោយយោងទៅតាមសៀវភៅរបស់លោក វ៉ាន់ឌី កាអុន។ 
 
សូមរម្លឹកថា បារាំង បានដាក់អាណានិគមលើប្រទេសកម្ពុជាអស់រយៈពេល៩០ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ១៨៦៣មក។ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរពីបារាំងវិញ៕   
 
 

Tag:
 ទិវាឯករាជ្យជាតិ
  ហ៊ុន សែន
  សម រង្ស៊ី
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com