កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ឡើងវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជំនួប ឥណ្ឌា-នេប៉ាល់
10, Nov 2022 , 10:59 am        
រូបភាព
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា(ក្រហម) ប្រកួតទល់នឹងនេប៉ាល់ ។ រូបពី WBFI
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា(ក្រហម) ប្រកួតទល់នឹងនេប៉ាល់ ។ រូបពី WBFI
ដោយ:
ក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់បោះ  India’s 1st International Wheelchair Basketball ក្នុងប្រទេសឥណ្ឌា។ កម្ពុជា មិនទាន់ស្គាល់ពាក្យចាញ់នោះឡើយ ក្រោយឆ្លងកាត់៣ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់បាល់បោះ ជនពិការ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦-១១ ខែវិច្ឆិកា ក្នុងសាលបាល់បោះ Srinagar J&។

 
ប្រកួតដំបូងនៅជើងទី១ ក្រុមកីឡាការិនីបាល់បោះជិះលើរទេះជនពិការកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងលទ្ធផល ៥៨-១៤។ ប្រកួតបន្ទាប់បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះលើរទេះជនពិការ នេប៉ាល់ ៥៦-២២ ហើយបន្តឈ្នះនេប៉ាល់នៅជើងទី២ ដោយលទ្ធផល ៥០-២៥។
 
កម្ពុជា នឹងត្រូវរង់ចាំការប្រកួតរវាងម្ចាស់ផ្ទះឥណ្ឌា និងនេប៉ាល់ នៅជើងទី២ ដើម្បីសម្រេចថា ក្រុមណាអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបប្រកួតជាមួយកម្ពុជា។ ម្ចាស់ផ្ទះឥណ្ឌា ឆ្លងកាត់៣ប្រកួត ឈ្នះ១ ចាញ់ពីរ ខណៈនេប៉ាល់ ៣ប្រកួត ពុំដែលស្គាល់ពាក្យឈ្នះឡើយ។
 
គួរបញ្ជាក់ថា ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌា ដែលមានប្រទេស កម្ពុជា នេប៉ាល់ និងឥណ្ឌា(ម្ចាស់ផ្ទះ) ចូលរួមប្រកួតប្រជែង។ សម្រាប់កម្មវិធីប្រកួតនេះជាលើកដំបូង ដែលបានរៀបចំដោយសហព័ន្ធកីឡាបាល់បោះជាតិឥណ្ឌា (WBFI) រួមសហការជាមួយកាកបាទក្រហមអន្តរជាតិ (ICRC)៕
 
 
 

Tag:
 កីឡាបាល់បោះ
 WBFI)
© រក្សាសិទ្ធិដោយ thmeythmey.com