កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា ជួបម្ចាស់ផ្ទះឥណ្ឌានៅ វគ្គផ្តាច់ព្រ័ត្រនារសៀលនេះ
11, Nov 2022 , 7:59 am        
រូបភាព
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា(អាវស) ក្នុងជំនួបទល់នឹងក្រុមកីឡាការិនី ឥណ្ឌា(អាវក្រហម)។ រូបពីWBFI
ក្រុមកីឡាការិនី បាល់បោះអង្គុយលើរទេះជនពិការ កម្ពុជា(អាវស) ក្នុងជំនួបទល់នឹងក្រុមកីឡាការិនី ឥណ្ឌា(អាវក្រហម)។ រូបពីWBFI
ដោយ:
ក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា នឹងជួបប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌា វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់បោះ India’s 1st International Wheelchair Basketball នៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងសាលទីលានបាល់បោះ Srinagar J&K នៃប្រទេសឥណ្ឌា។

 
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃក្រុមកីឡាការិនីបាល់បោះអង្គុយលើរទេះជនពិការកម្ពុជា បានឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា នៅថ្ងៃទី១១ ខែវិច្ឆិកា ម៉ោង១ និង៣៥នាទីរសៀលតទៅ នៅក្នុងសាលទីលានបាល់បោះ Srinagar J&K ប្រទេសឥណ្ឌា។
 
ជំនួបវិលជុំទាំង៤ប្រកួតក្រុមកម្ពុជា គឺធ្វើបានល្អដោយយកឈ្នះម្ចាស់ផ្ទះឥណ្ឌា ក្នុងជុំទី១ដោយលទ្ធផល ៥៨-១៤ ឈ្នះនេប៉ាល់ ៥៦-២២ និងក្នុងជុំទី២ ឈ្នះឥណ្ឌា ៥៨-១៤ ឈ្នះនេប៉ាល់ ៥០-២៥ ហើយបន្តឈ្នះក្នុងជុំទី៣ ឈ្នះនេប៉ាល់ ៥០-២៥ និងក្នុងជុំទី៤ យកឈ្នះឥណ្ឌា ដោយលទ្ធផល ៤៤-២៦។
 
ចំណែកឥណ្ឌា ក្នុងជុំទី១ ចាញ់កម្ពុជា ៥៨-១៤ តែត្រូវបានស្តាកិត្តិយសក្នុងជុំទី២ ដោយបានយកឈ្នះនេប៉ាល់ ៣៨-៣៦ និងបន្តឈ្នះនេប៉ាល់ក្នុងជុំទី៣ ដោយលទ្ធផលប្រកៀកគ្នា ៥៧-៥៣ និងក្នុងជុំទី៤ ចាញ់កម្ពុជា ដោយលទ្ធផល ៤៤-២៦។ ចំណែក នេប៉ាល់ ក្រោយតស៊ូយ៉ាងស្វិតស្វាញក្នុងវគ្គសន្សំពិន្ទុវិលជុំ ទាំង៤ប្រកួតក្រុមពុំស្គាល់ពាក្យឈ្នះឡើយ ពោលចាញ់កម្ពុជា (៥៦-២២,៥០-២៥ ) និងចាញ់ឥណ្ឌា (៣៨-៣៦, ៥៧-៥៣) ឈរលេខ៣ ក្នុងតារាងពានរង្វាន់បាល់បោះ India’s 1st International Wheelchair Basketball៕
 

Tag:
 កីឡាបាល់បោះ
 WBFI
© រក្សាសិទ្ធិដោយ thmeythmey.com