ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ERA Cambodia រៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងដាក់ផែនការសកម្មភាពសម្រាប់ឆ្នាំបន្ទាប់ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូនៅកម្ពុជា
14, Nov 2022 , 3:49 pm        
រូបភាព
រាជធានីភ្នំពេញ, នាថ្ងៃទី១១ វិច្ឆិកា ២០២២ - ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាម៉េរិកបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរ វត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ ​
 
សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ​ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការ ក្នុងឆ្នាំ២០១៩។ 
  


ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​
 
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ “ យើងមានមោទកភាពដែលអាចនិយាយបានថា ERA Cambodia ជាក្រុមហ៊ុននាំមុខគេមួយនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលតែងរៀបចំព្រឹត្តិការណ៍ធំៗដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលក្រុមងារ ដោយឈរលើទស្សនៈ ភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន ។”
 
បុគ្គលិក និងភ្នាក់ងារលក់ឆ្នើមចំនួនជាង ៨០ នាក់ទទួលបានពានរង្វាន់លើកទឹកចិត្តសម្រាប់សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២នេះ ដោយបែងចែកជាបួនប្រភេទផ្សេងគ្នា។ ក្នុងនោះ ភ្នាក់ងារលក់ទទួលបានកម្រៃជើងសារខ្ពស់ជាងគេមានចំនួន ៥១នាក់, ភ្នាក់ងារសម្រេចបានចំនួនប្រតិបត្តិការ​លក់ច្រើនជាងគេមានចំនួន ២០នាក់,​ ភ្នាក់ងារដែលសម្រេចការលក់ខុនដូដែលមានតម្លៃ១លានដុល្លារចំនួន ១២នាក់ ព្រមទាំងអ្នកគ្រប់គ្រង និងអ្នកជ្រើសរើសចំនួន២០នាក់។


 
សន្និបាតធុរកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុន ERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជាគម្រោង បុរីR&F, Wealth Mansion និងគម្រោងខុន ដូរ Time Square​ ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យតាមបែបបច្ចេកវិទ្យា Blockchain​​ រួមនឹងក្រុមហ៊ុន ZILLENNIUM GROUP ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។  ​
 
ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។ បច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ ៤០ ០០០នាក់ ជាមួយការិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ ការិយាល័យ នៅទូទាំង៣៧ ប្រទេសលើពិភពលោក​។
 
ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន ​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ ​១ ៧០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។



ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ​ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះ ត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់ប្រមាណ ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥។ ទោះយ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច។ ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។
 
យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា បច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យម ចាប់ពី ៨ ទៅ ១៤ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។
 
យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ​បានលើកឡើងថា ទីផ្សារខុនដូ គឺជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា ដែលមានកម្រិតជីវភាពធូរធារ នឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនិយោគពីក្រៅប្រទេស និងជនបរទេស ដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី​។
 
លោកបន្តថា៖ “​ស្ថានភាពបច្ចុប្បន្ន គឺជាឱកាសដ៏ល្អ សម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើនផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន​។ ដើម្បីទាញយកផលចំណេញ ពីការវិនិយោគក្នុងកាលៈទេសៈ នាពេលបច្ចុប្បន្ន យើងសូមលើកទឹកចិត្ត ដល់អ្នកវិនិយោគជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។”​។
 
វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជា រយៈពេលជាង ៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានការសហការដើម្បីលក់គម្រោងខុនដូធំៗ ជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាម៉េរិក។
 
មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារ លក់ពី ១ ៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ ៥ ០០០ នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ៕
 
អត្ថបទពាណិជ្ជកម្ម
 
 

© រក្សាសិទ្ធិដោយ thmeythmey.com