កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
CAMSOC នឹងប្រារព្ធពិធីបើក-បិទកីឡាជាតិសាកល្បងនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា
15, Nov 2022 , 6:59 pm        
រូបភាព
កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបើកកីឡាជាតិលើកទី៣ ដឹកនាំដោយគណៈកម្មធិការជាតិ CAMSOC។ រូបពីCAMSOC
កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបើកកីឡាជាតិលើកទី៣ ដឹកនាំដោយគណៈកម្មធិការជាតិ CAMSOC។ រូបពីCAMSOC
ដោយ:
លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងប្រារព្ធពិធីបើក-បិទសាកល្បងកីឡាជាតិលើកទី៣ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា។ ការធ្វើពិធីសាកល្បងនេះ  ដើម្បីធានានូវការរៀបចំទទួលបានជោគជ័យ សម្រាប់កីឡាជាតិ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

 
អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១-៣០ ខែវិច្ឆិកា លោក ថោង ខុន នឹងមានវីធីសាកល្បងបើក-បិទកីឡាជាតិផងដែរ ពោលគឺនៅមុនពិធីបើកផ្លូវការ២ថ្ងៃ។ 
ពិធីបើកសាកល្បងចំនួន ២លើក នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆកា ដើម្បីធានាបាននូវភាពពិតប្រាកដ និងឆ្ពោះទៅរកភាពអស្ចារ្យក្នុងពិធីបើកផ្លូវការ នាដើមសប្ដាហ៍ក្រោយ។
 
ក្នុងកិច្ចប្រជុំនោះដែរ មានការបែងចែកការងារជាក្រុមតូចៗ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធានាឲ្យបាន នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍តេស្ដសាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
 
ចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ រួមទាំងចំណតយានយន្ត ច្រកចេញ-ចូល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា។ ការចូលរួមក៏បានចាត់តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ នឹងត្រូវចូលរួមក្នុងពិធីបើកនោះផងដែរ ដូច្នេះការរៀបចំត្រូវមានភាពហ្មត់ចត់បំផុត៕
 
 
 

Tag:
 កីឡាជាតិ
 CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com