កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ប៊ុយ សោភ័ណ្ឌ៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាកើនសមត្ថភាពខ្ពស់ ក្រោយបញ្ចប់ការប្រកួត នៅហ្ស៊កដានី
15, Nov 2022 , 4:35 pm        
រូបភាព
លោក ប៊ុយ សោភ័ណ្ឌ(ស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងពេលកិច្ចប្រជុំកម្មវិធីប្រកួតជើងឯកអាស៊ីនៅប្រទេស ហ្ស៊កដានី។ រូបពី ប៊ុយ សោភ័ណ្ឌ
លោក ប៊ុយ សោភ័ណ្ឌ(ស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងពេលកិច្ចប្រជុំកម្មវិធីប្រកួតជើងឯកអាស៊ីនៅប្រទេស ហ្ស៊កដានី។ រូបពី ប៊ុយ សោភ័ណ្ឌ
ដោយ:
ទោះមិនទទួលបានមេដាយ ពីការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ASBC Asian Elite Men and Women Boxing Championship 2022 ប្រទេសហ្ស៊កដានី តែកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា កើនសិទ្ធផលខ្ពស់ដែលជាក្តីសង្ឃឹមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ។

 
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មើលឃើញពីសមត្ថភាពកីឡាករក្រុមជម្រើសជាតិកើនសិទ្ធផលគួរជាឱ្យកត់សម្គាល់ ទាំងការវាយ ការប្តូរកណ្តាប់ដៃ ការតស៊ូបានពេញ៥ទឹកនៅលើសង្វៀន បន្ទាប់ពីឆ្លងកាត់ការប្រកួតនៅប្រទេសហ្ស៊កដានី។
 
លោក សោភ័ណ្ឌ និយាយថា៖«បន្ទាប់ពីបញ្ចប់បេសកកម្មពីការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី គឺថាយើងអាចវាយតម្លៃបានថាសម្រាប់កីឡាករក្រុមជម្រើសជាតិកម្ពុជាយើង កើនឡើងគួរឱ្យកត់សម្គាល់។ ក្រៅពីនេះយើងបានរៀបចំការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយប្រទេសមួយចំនួនដែរដូចជា ហុងកុង, ជប៉ុន, តួកម៉េនីស្ថាន, អ៊ីរ៉ង់ និងប្រទេសផ្សេងៗ គឺយើងបានផ្តល់ឱកាសឱ្យក្រុមជម្រើសជាតិមានការប្រកួតបានច្រើន»។
 
លោក អគ្គលេខាធិការដដែលបានសង្កត់ធ្ងន់ថា ក្រៅតែពីចំនុចខាងទាំងអស់នេះហើយ ក្រុមជម្រើសជាតិកម្ពុជាក៏មានចំនុចខ្វះខាតមួយចំនួនដែលត្រូវពង្រឹងបន្ថែម គឺកម្លាំងហ្ស៊ូស និងបច្ចេកទេស ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏នឹងគ្រោងបញ្ជូនកីឡាករជម្រើសជាតិ៩រូបចេញទៅបោះជម្រុំហ្វឹកហាត់ និងប្រកួតសាកល្បងនៅប្រទេសកាហ្សាក់ស្ថាន, គុយបា និងប្រទេសមួយចំនួនផងដែរដើម្បីជាការត្រៀមខ្លួនឱ្យបានពេញលេញសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា ស៊ីហ្គេមលើកទី៣២៕
 

Tag:
 កីឡាប្រដាល់សកល
 ប៊ុយ សោភ័ណ្ឌ
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com