ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Toyota Tsusho Corporator ចុះ MoU ជាមួយរដ្ឋាភិបាលកម្ពុជា ក្រោយបង្កើតរោងចក្រ ដំឡើងរថយន្តរបស់ខ្លួន
17, Nov 2022 , 4:49 pm        
រូបភាព
ក្រុមហ៊ុន Toyota Tsusho ("Toyota Tsusho”) ប្រកាសនៅថ្ងៃនេះថា ខ្លួនបានបង្កើតរោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC") នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយទឹក ប្រាក់វិនិយោគចំនួន ៣៦,៨ លានដុល្លារអាមេរិក។

រោងចក្រថ្មី TTMC នឹងត្រូវសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងផលិតរថយន្តប្រភេទភីកអាប់ Toyota HILUX និង Toyota FORTUNER SUV ក្នុងស្រុក។ គម្រោងនេះ គឺជាផ្តួចផ្តើមដោយផ្អែកលើ "MOU ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្ត" ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Toyota Tsusho ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន ដែលធ្វើឡើងចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ 2022។ 
  


MOU ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Toshimitsu Ima អនុប្រធានក្រុមហ៊ុន Toyota Tsusho ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក)។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។ 
 
តាមរយៈគម្រោងនេះ ក្រុមហ៊ុន Toyota Tsusho នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម៨យន្ត សេដ្ឋកិច្ច និងសង្គម របស់កម្ពុជា។
 រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន 
 
ឈ្មោះក្រុមហ៊ុន៖ Toyota Tsusho Manufacturing (Cambodia) Co., Ltd. 
  • ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ), កម្ពុជា
  • ទឹកប្រាក់វិនិយោគ៖ ២១ លានដុល្លារ អាម៉េរិក 
  • អ្នកតំណាង៖ Ryoji Fujita, នាយកគ្រប់គ្រង 
  •  ភាគហ៊ុន៖ Toyota Tsusho 90%, Kong Nuon Group 10% 
  •  បង្កើតនៅ៖ ខែសីហា ២០២២
  • កាលបរិច្ឆេទនៃអនុម័តបង្កើតរោងចក្រ៖ ខែកញ្ញា ២០២២ 
  •  ព័ត៌មានលម្អិត៖ រោងចក្រដំឡើងរថយន្ត 
  • រថយន្តដែលត្រូវផលិត៖ Toyota HILUX, Toyota FORTUNER ៕






អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com