FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកគាំទ្រ៧៦,៥ម៉ឺននាក់មានវត្តមាននៅ World Cup កាតាក្នុង២សប្តាហ៍ដំបូង ទាបជាងការរំពឹងទុក
08, Dec 2022 , 1:59 pm        
រូបភាព
គិតត្រឹម ២សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍ World Cup 2022 មានអ្នកគាំទ្រអន្តរជាតិជាង ៧៦,៥ម៉ឺននាក់ប៉ុណ្ណោះមានវត្តមានក្នុងប្រទេសកាតា។ ចំនួននេះ ទាបជាងការរំពឹងទុកដែលម្ចាស់ផ្ទះកាតាគិតទុកថាមានដល់ ១,២លាននាក់។ នេះបើតាមរបាយការណ៍របស់អ្នករៀបចំកម្មវិធីដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន។--

ការរំពឹងពីការទទួលបានអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតនៅក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នេះមិនអាចកើតឡើងដូចអំឡុងការប្រកួតវគ្គចែកពូលឡើយ ខណៈ World Cup 2022 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅសល់ត្រឹមតែ ៨ប្រកួតទៀតប៉ុណ្ណោះ ចំណោម ៦៤ប្រកួតទាំងមូលក្នុងព្រឹត្តិការណ៍ដែលចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២០ ខែវិច្ឆិកា។
 
អ្នករៀបចំកម្មវិធីប្រកួតនៅកាតា ក៏​ធ្លាប់បានកំណត់អត្តសញ្ញាណអ្នកគាំទ្រអន្តរជាតិដ៏ច្រើនបំផុតដែលបានធ្វើដំណើរចូលក្នុងទីក្រុងដូហាចាប់ពីថ្ងៃ២៤ ដល់ ២៨ ខែវិច្ឆិកា អំឡុងការប្រកួតដ៏មមាញឹកក្នុងវគ្គចែកពូល ដែលមួយថ្ងៃលេងដល់ទៅ ៤ប្រកួត។
 
បើតាមរបាយការណ៍នៅថ្ងៃទី៧ ខែធ្នូ របស់គណៈកម្មាធិការកំពូលផ្នែកដឹកជញ្ជូននិងវប្បធម៍ (SC) កាតា ដែលជាអ្នករៀបចំកម្មវិធីប្រកួត ក្នុងរយៈពេលប្រកួត១៧ថ្ងៃ មានអ្នកគាំទ្រអន្តរជាតិជាង ៧៦៥,៨៥៩នាក់បានមកទស្សនាការប្រកួត ហើយមកដល់ពេលនេះអ្នកគាំទ្រជាងពាក់កណ្តាលបានចាកចេញ។
 
តាមរបាយការណ៍នៃការលក់សំបុត្របានចុះបញ្ជីអ្នកបានកាន់សំបុត្រទស្សនាការប្រកួតជាង ១,៣៣លាននាក់ ហើយសំបុត្រ ៣,០៩លានសន្លឹកត្រូវបានលក់ចេញទូទាំងកីឡដ្ឋានទាំង៨ក្នុងប្រទេសកាតា។
 
យ៉ាងណាមិញការប្រកួតនៅសល់ជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់។ មន្រ្តីកាតាដែលជាអ្នករៀបចំកម្មវិធីប្រកួតម្នាក់បានបង្ហាញក្តីរំពឹងថា ការប្រកួតនៅសល់ទាំង ៨នឹងទទួលបានអ្នកគាំទ្រដ៏ច្រើនបន្ថែមទៀតពីប្រទេសកំពុងមានវត្តមានប្រកួតទាំងនោះ។
 
«ជាមួយការប្រកួតប្រជែងដែលនៅសល់ជាង ១សប្តាហ៍ ទំហំនៃអ្នកគាំទ្រថ្មីដែលនឹងធ្វើដំណើរមកកាន់កាតាកំពុងចាប់ផ្តើមពីប្រទេសដែលក្រុមពួកគេបានឈានជើងឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ។»។ មន្ត្រីកាតារៀបចំការប្រកួតដែលមិនបញ្ចេញឈ្មោះប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
 
ការប្រកួតទាំង ៥២ដែលបានបញ្ចប់ ដោយធ្វើឡើងនៅតាមកីឡដ្ឋានទាំង ៨ ក្នុងប្រទេសកាតា មានចំនួនអ្នកគាំទ្រទាំងជាតិ និងអន្តរជាតិប្រមាណ ២,៦៥លាននាក់។ នេះបើតាមរបាយការណ៍ដដែលនោះ។
 
វគ្គជម្រុះ ៨ក្រុមចុងក្រោយមានក្រុមដែលនឹងត្រូវប្រកួតប្រជែងដូចជា ហូឡង់, អាហ្សង់ទីន, អង់គ្លេស, បារាំង, ក្រូអាស៊ី, ប្រេស៊ីល, ម៉ារ៉ុក និងព័រទុយហ្កាល់៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com