អន្តរជាតិ
បុគ្គលិក​ពេទ្យ​អង់គ្លេស​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​លើក​ដំបូង​ទាមទារ​ដំឡើង​ប្រាក់ខែ
16, Dec 2022 , 7:29 pm        
រូបភាព
ក្រុម​គិលានុបដ្ឋាក​នៃ​ក្រសួង​សុខាភិបាល​អង់គ្លេស​​កាន់​បដា​ក្នុង​អំឡុង​កូដកម្ម​មួយ​ដោយ​សារ​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​អំពី​បញ្ហា​ប្រាក់ខែ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ St Thomas ក្នុង​ទី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២។ ចែករំលែក
ក្រុម​គិលានុបដ្ឋាក​នៃ​ក្រសួង​សុខាភិបាល​អង់គ្លេស​​កាន់​បដា​ក្នុង​អំឡុង​កូដកម្ម​មួយ​ដោយ​សារ​មាន​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​អំពី​បញ្ហា​ប្រាក់ខែ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ St Thomas ក្នុង​ទី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២។ ចែករំលែក
ដោយ: VOA
ក្រុម​គិលានុបដ្ឋាក​នៃ​ក្រសួង​សុខាភិបាល​អង់គ្លេស​ ​ធ្វើកូដកម្ម​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ជា​លើក​ដំបូង​ មិនធ្លាប់​មាន​ពីមុន​ ខណ:ពេល​ដែល​មាន​វិវាទ​ដ៏ជូចត់​ជាមួយ​រដ្ឋាភិបាល ​ជុំវិញ​រឿង​ដាក់​សម្ពាធ​ឲ្យដំឡើង​ប្រាក់ខែ​ ដែល​មន្ទីរពេទ្យ​នានា​កំពុង​ខ្វះ​ធនធាននិង​នៅ​ចំពេល​មមាញឹក​ប្រចាំ​ឆ្នាំ។



ក្រុម​គិលានុបដ្ឋាក​ប្រមាណ​១សែននាក់​នឹង​ធ្វើ​កូដកម្ម​នៅឯ​មន្ទីរពេទ្យ ​និង​មណ្ឌល​សុខភាព ​ចំនួន​៧៦​កន្លែង​ ដោយ​លុបចោល​ការណាត់​ជួប​ចំនួន​ប្រមាណ​៧ម៉ឺន ​ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ ការធ្វើ​តេស្ត​សុខភាព​និងការ​វះកាត់ ​ក្នុង​មណ្ឌល​សុខភាព​នៃ​ក្រសួង​សុខាភិបាល​ដែល​គាំទ្រ​ដោយ​ថវិកា​ពី​រដ្ឋាភិបាល​អង់គ្លេស។
 
ចក្រភព​អង់គ្លេស​កំពុង​ប្រឈម​នឹង​រលក​សកម្មភាព​ពី​ឧស្សាហកម្ម​នានា​នៅក្នុង​រដូវរងា​នេះ ដោយ​មាន​កូដកម្ម​កើតឡើង​ដែល​បណ្តាល​ឲ្យបង្អាក់​ដល់​ប្រព័ន្ធ​រថភ្លើង​ និង ​សេវាកម្ម​ប្រៃសណីយ៍​ និង​ព្រលាន​យន្តហោះ​ជាច្រើន​ដែល​ត្រូវអាក់ខាន​ក្នុង​ពេល​បុណ្យ​ណូអែល។
 
អតិផរណា​កើនឡើង​ដល់​ទៅជាង​១០ភាគរយ​ ហើយ​ការ​ដំឡើង​ប្រាក់​ខែ​ត្រឹមតែ​៤ភាគរយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​សហជីព​និង​និយោជក។ នៅគ្រប់​ទាំង​កូដកម្ម ​នឹង​ត្រូវគេ ឃើញ​ថា​មាន​បុគ្គលិក​សុខាភិបាលតម្រៀប​ជួរ​ធ្វើ​ការ​តវ៉ា​ ​ដែលនេះ​នឹង​ក្លាយ​ជារូបភាព​លេចធ្លោ​សម្រាប់​ពលរដ្ឋ​អង់គ្លេស​នៅ​រដូវ​រងា​នេះ។
 
អ្នកស្រី ​Pat Cullen ​ប្រធាន​សហជីព​គិលានុបដ្ឋាក ​Royal College ​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ BBC​នៅពេល​ឈរ​តម្រង់ជួរ​ធ្វើ​កូដកម្ម​ថា៖ «ជា​រឿង​សោកនាដកម្ម​ណាស់។ នេះ​ជា​ថ្ងៃ​សោកនាដកម្ម​ចំពោះ​គិលានុបដ្ឋាក។ វា​ជា​ថ្ងៃ​សោកនាដកម្ម​សម្រាប់​អ្នក​ជំងឺ​ អ្នកជំងឺ​ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​របៀប​នេះ ​ហើយ​វាជា​សោកនាដកម្ម​សម្រាប់​ពលរដ្ឋ​ក្នុង​សង្គម​ និង ​សម្រាប់​ក្រសួង​សុខាភិបាល​របស់​យើង​ដែរ»។
 
សេវា​ផ្នែក​គិលានុបដ្ឋាក​ដែល​ត្រូវបាន​កោត​សរសើរ​ដ៏ទូលំ​ទូលាយ​ដែល​នឹង​ត្រូវ​បិទ​ផ្នែក​ខ្លះ​នៃ​ក្រសួង សុខាភិបាល​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ថែទាំ​សុខភាព​នៅពេល​ ដែល​ខ្វះធនធាន​ក្នុង​រដូវ​រងា​និង​កកស្ទះ​ក្នុង​កម្រិតខ្ពស់​ដោយសារ​ការ​ពន្យារ​ពេល​ព្រោះ​ជំងឺ​កូវីដ។ ​ការតវ៉ា​នេះ​ជា​លើក​ដំបូង​តាំង​ពី​កកើត​ឡើង​កាលពី​ឆ្នាំ​១៩៤៨ ​ដែលជា​ឆ្នាំ​បង្កើត​ការប្រើប្រាស់​សេវា​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ។
 
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ Steve Barclay ​បាន​ថ្លែង​ថា​ វាជា​រឿង​សោកស្តាយ​ដែល​កូដកម្ម​នៅ​បន្ត​ទៅមុខ​ដូច្នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com