អន្តរជាតិ
ព្រឹទ្ធសភាអនុម័តច្បាប់ការពារជាតិអាមេរិកដោយបញ្ចូលបញ្ហាមីយ៉ាន់ម៉ា
17, Dec 2022 , 7:30 pm        
រូបភាព
រូបឯកសារ៖ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ New Yorkខាងគណបក្សប្រជាធិបតេយ្យលោក Gregory Meeksនៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Gregory Meeksជាស្ថាបនិកច្បាប់ភូមា។
រូបឯកសារ៖ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ New Yorkខាងគណបក្សប្រជាធិបតេយ្យលោក Gregory Meeksនៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោក Gregory Meeksជាស្ថាបនិកច្បាប់ភូមា។
ដោយ: VOA
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ធ្នូ បានអនុម័តច្បាប់ស្តីពីការអនុញ្ញាតការពារជាតិឆ្នាំ ២០២៣ ដែលជាច្បាប់ផ្តល់សិទ្ធិលើការចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នោះមាន បញ្ចូលច្បាប់មួយ ដែលបានធ្វើវិសោធនកម្មថ្មី ហៅថា «ច្បាប់ភូមា» (ច្បាប់បង្រួបបង្រួមភូមាតាមរយៈការទទួលខុសត្រូវខាងយោធាយ៉ាងម៉ត់ចត់នៃឆ្នាំ២០២១) ដែលមានគោលបំណងជួយដល់កម្លាំងលទ្ធិប្រជាធិបតេយ្យប្រយុទ្ធនឹងរបបយោធាដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន។

 
ការបញ្ចូលបញ្ហាមីយ៉ាន់ម៉ា ជួយពង្រីកសិទ្ធិអំណាចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបយោធានេះ និងជួយក្រុមប្រឆាំង និងក្រុមតស៊ូមីយ៉ាន់ម៉ា។ ប៉ុន្តែជំនួយនេះ មិនរួមបញ្ចូលអាវុធទេ។
 
រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះនៅថ្ងៃទី ៨ ខែធ្នូ។ ស្ថាបនិកច្បាប់នេះគឺប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Gregory Meeks បានអបអរសាទរចំពោះការអនុម័តតាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនោះ។
 
លោក Michael Haack អ្នកគ្រប់គ្រងយុទ្ធនាការនៅ ក្រុម Campaign for a New Myanmar បានប្រាប់ VOA ថា៖ «នេះគឺជាសកម្មភាពដ៏សំខាន់បំផុតដែលសភាសហរដ្ឋអាមេរិកបានអនុវត្តសម្រាប់ប្រទេសភូមាចាប់តាំងពីដើមទសវត្សរ៍២០០០»។
ក្រុមនេះបានធ្វើការឱ្យចលនាប្រជាធិបតេយ្យភូមា និងបញ្ចុះបញ្ចូលលើបញ្ហាភូមានៅក្នុងសភាសហរដ្ឋអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com