កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទ្រីយ៉ាត្លុង៖ អគ្គលេខាធិការ ថាកម្រិតសមត្ថភាពអត្តពលិកកម្ពុជា កើនផ្នែកកម្លាំង និងបច្ចេកទេស
22, Dec 2022 , 7:59 pm        
រូបភាព
អត្តពលិកកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ហ្វឹកហាត់នៅខេត្តកែប។ រូបពី NP
អត្តពលិកកីឡាទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ហ្វឹកហាត់នៅខេត្តកែប។ រូបពី NP
ដោយ:
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា វាយតម្លៃខ្ពស់ចំពោះកម្រិតសមត្ថភាពកីឡាករ-កីឡាការិនី ដែលហ្វឹកហាត់រយៈពេលវែងនៅខេត្តកែប ដោយកម្រិតកម្លាំង និងបច្ចេកទេស របស់អត្តពលិក អាចលេងបាន៣ថ្ងៃជាប់ៗគ្នា។ ទាំងនេះជាការត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

 
ទោះបីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាជាតិ កាលពីខែវិច្ឆិកា កន្លងទៅហើយក្តី តែអត្តពលិកកីឡាទ្រីយ៉ាត្លុង នៅតែបន្តហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ ទាំងកម្លាំងកាយ និងបច្ចេកទេស ដែលជាគោលដៅឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។
 

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ រូបពី CT
 
លោក ងិន សុខបញ្ញា ប្រាប់សារព័ត៌មានថ្មីៗថា កីឡាទ្រីយ៉ាត្លុងមើលឃើញផលវិជ្ជមានលើសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលហ្វឹកហាត់នៅទីតាំងមានស្រាប់ក្នុងខេត្តកែប។ 
លោក ងិន សុខបញ្ញា និយាយថា៖«បច្ចេកទេស ពិសេសកម្លាំងកាយពួកគាត់កើនឡើងជាងមុនបន្តិច ព្រោះគាត់អាចប្រកួត៣ថ្ងៃជាប់ៗគ្នា ដែលយើងមិនធ្លាប់ប្រកួត ដោយសារយើងបានហាត់សមសម្របទៅនឹងទីលានប្រកួត ព្រោះក្រុមយើងហ្វឹកហាត់ និងស្នាក់នៅខេត្តកែបយូរមកហើយ។ វាមានសារសំខាន់ ដើម្បីបំពេញសម្រាប់ស៊ីហ្គេម»។
 
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា បោះជម្រុំហ្វឹកហាត់នៅទីតាំងខេត្តកែប បានរយៈពេល១១ខែ និង២៤ថ្ងៃ ដោយគ្រូបង្វឹក៤នាក់ កីឡាករ៥នាក់ និងកីឡាការិនីនាក់ ៥នាក់៕
 

Tag:
 កីឡាទ្រីយ៉ាត្លុង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com