កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាទោចក្រយាន៖ ប្រធានសហព័ន្ធជំរុញមន្រ្តីរៀបចំការប្រកួត និងអត្តពលិកពង្រឹងសមត្ថភាព ខណៈស៊ីហ្គេមជិតមកដល់
29, Dec 2022 , 11:47 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងពិធីបំពាក់ដាយការជូនអត្តពលិកកីឡាទោចក្រយាន នៅខេត្តសៀមរាប។
លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងពិធីបំពាក់ដាយការជូនអត្តពលិកកីឡាទោចក្រយាន នៅខេត្តសៀមរាប។
ដោយ:
លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញឱ្យមន្រ្តីសហព័ន្ធត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ-កីឡាការិន តាមបណ្តាក្លិប សមាគម នៅតាមបណ្តារាជធានី-ខេត្ត ក្រសួង-ស្ថាបប័នឱ្យបានកាន់តែទូលំទូលាយ ប្រកបដោយសមត្ថភាពសម្រាប់ការប្រកួតនានាទាំងកម្រិតជាតិ និងអន្តរជាតិ។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បែបនេះក្នុងពិធីបំពាក់មេដាយជូនអត្តពលិក ក្រោយបញ្ចប់ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅខេត្តសៀមរាប។

 
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដើម្បីឱ្យវិស័យកីឡាទោចក្រយាននៅកម្ពុជា កាន់តែមានការរីកចំរើន ទាំងបរិមាណ និងគុណភាព ដើម្បីទទួលបានលទ្ធផលល្អសម្រាប់នាមជាម្ចាស់ផ្ទះនាពេលខាងមុខ។
 
លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញឱ្យគ្រូបង្វឹក កីឡាករ-កីឡាការិនី មន្រ្តីរៀបចំការប្រកួតយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ បង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ជាការវាស់ស្ទង់កម្រិតសមត្ថភាព ត្រៀមស៊ីហ្គេម ២០២៣។
 
លោក ប៉ាន សូរស័ក្តិ និយាយថា៖«ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវពង្រឹងសមត្ថភាពគ្រូបង្វឹក កីឡាករ-កីឡាការិនី មន្រ្តីរៀបចំការប្រកួតគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើននៅតាមបណ្តាក្លិប សមាគម នៅទូទាំងប្រទេស»។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកឆ្នាំ២០២២ ដែលធ្វើឡើងនៅខេត្តសៀបរាប ថ្ងៃទី២៧ ខែធ្នូ មានកង់គក់(Road Bike) និង កង់ភ្នំ(Mountain Bike) ដែលមានអត្តពលិកចូលរួមប្រកួត ២៨៥នាក់ មកពីបណ្តាក្លិប សមាគម រាជធានី-ខេត្ត ចំនួន១៤ ដែលប្រកួតលើ៧វិញ្ញាសារួមមាន វិញ្ញាសាកង់គក់បុរសថ្នាលអាយុក្រោម ១៨ឆ្នាំ, កង់គក់បុរសអាយុ ១៨ឆ្នាំឡើង, កង់គក់អាយុ ៤០ឆ្នាំឡើង និងវិញ្ញាសាកង់ភ្នំ បុរសថ្នាលអាយុក្រោម ១៨ឆ្នាំ, បុរសឈុតធំ អាយុ១៨ឆ្នាំឡើង កង់ភ្នំបុរសអាយុ៤០ឡើង(មាន៤វិញ្ញាសា)៕
 
 

Tag:
 កីឡាទោចក្រយាន
 លោក ប៉ាន សូរស័ក្តិ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com