កីឡាជាតិ
ជាតិ
បាល់ទាត់ក្នុងសាលរដូវកាលទី៦៖ ក្រុមទាំង៣២ចូលរួមប្រជែងប្រាក់រង្វាន់ ១៥០០០ដុល្លារ
29, Dec 2022 , 7:59 pm        
រូបភាព
តំណាងក្រុមបាល់ទាត់ក្នុងសាលទាំង៣២ក្រុមចូលរួមការចាប់ពូល ពានរង្វាន់បាល់ទាត់ក្នុងសាល រដូវកាលទី៦។
តំណាងក្រុមបាល់ទាត់ក្នុងសាលទាំង៣២ក្រុមចូលរួមការចាប់ពូល ពានរង្វាន់បាល់ទាត់ក្នុងសាល រដូវកាលទី៦។
ដោយ:
ព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ក្នុងសាល Futsal រដូវកាលទី៦ នឹងត្រូវបើកការប្រកួតប្រជែងនៅលើវាលស្មៅសិប្បនិម្មិត ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទៅលានបាល់ទាត់ T.Soccer ។  ក្រុមទាំង៣២ នឹងត្រូវចូលរួមប្រកួតប្រជែងគ្នាដណ្តើមប្រាក់រង្វាន់ ១៥០០០ដុល្លារសម្រាប់ជ័យលាភីលេខ១។--
 
ក្រុមទាំង៣២​ ដែលត្រូវចូលរួមប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្នុងសាលរូមមាន សសយកខេត្តបាត់ដំបង, Chomkamorn FC, Bees FC, Young Gun FC, Mix Team FC, CRS Sport, MVP FT, Dig88 FC, GPS Sport, Vandasak FC, Futaba FC, Downtown Sport, Ov Mal FC, The Mighty Man FT, TB Boots, GLS FC, Red Eagle FC, Samnamaung United, Avatar FC, Rolling Fc, Bunkoy(A), KM7 Team, Avatar Youth FT, Harricane FC, Real Mekong FT, មិត្តភាពកីឡា(B) លោកអ៊ុំ FC, ឌីយ៉ាម៉ង់ FT, មាស សុខលាង, ក្ដាមថ្មព្រះសីហនុ, មីហិរ Seoul ៧យ៉ាង និង ភូមិរីករាយ FC។ 
 
លោកសោម ឆាយ៉ា អគ្គនាយករង ស្ថានីយ៍ទូរទស្សន៍ ភី អិន អិននិយាយថា ៖« ការបើកព្រឹត្រិការណ៍បាល់ទាត់នេះ គឺធ្វើឡើងដើម្បីសម្រិតសម្រាំងកំពូលកីឡាករ ប្រចាំប្រទេស រាប់សែននាក់ដើម្បីលើកស្ទួយ នឹងជំរុញវិស័យកីឡាបាល់ទាត់ក្នុងសាលឲ្យកាន់តែមានភាពលេចធ្លោលើឆាកអន្ដរជាតិ»។
 
ការប្រកួតកីឡាបាល់ទាល់ក្នុងសាល រដូវកាលទី៦នឹងចាប់ផ្ដើមពីថ្ងៃទី០៨ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់ក្នុងសាល T Soccer ចាប់ពីម៉ោង១១ព្រឹក តទៅរៀងរាលព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
 
 
 

Tag:
 កីឡាបាល់ទាត់ក្នុងសាល
  Futsal
© រក្សាសិទ្ធិដោយ thmeythmey.com