កីឡាជាតិ
ជាតិ
កីឡាករទោចក្រយាន ឆៃហ្វុង៖ ដើម្បីទទួលជោគជ័យ ត្រូវប្រឹងហ្វឹកហាត់ ស្តាប់គ្រូ និងមិត្តរួមក្រុម
31, Dec 2022 , 9:29 am        
រូបភាព
ការប្រជែងគ្នារវាងកីឡាករ ឆាន ឆៃហ្វុង(មុខ) និងកីឡាករ ឃឹម ម៉េងឡុង(ក្រោយ) លើវិញ្ញាកង់ភ្នំបុរស។
ការប្រជែងគ្នារវាងកីឡាករ ឆាន ឆៃហ្វុង(មុខ) និងកីឡាករ ឃឹម ម៉េងឡុង(ក្រោយ) លើវិញ្ញាកង់ភ្នំបុរស។
ដោយ:
លោក ឆាន ឆៃហ្វុង កីឡាករទោចក្រយានជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសវិញ្ញាសាកង់ភ្នំ ចម្ងាយ២៤គីឡូម៉ែត្រ ក្នុងការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ លើកទឹកចិត្តដល់កីឡាករដែលមិនទទួលបានជោគជ័យ បន្តប្រឹងប្រែងហ្វឹកហាត់ និងស្តាប់ដំបូន្មានគ្រូបង្វឹក មិត្តរួមក្រុម ដើម្បីសម្រេចលទ្ធផលល្អ។

 
កីឡាករ ឆាន ឆៃហ្វុង មកពីក្លិប Empire Cycling Team បានមកដល់ទីគោលដៅផ្តាច់ព្រ័ត្រមុនគូប្រកួតរបស់ខ្លួនបួននាក់ផ្សេងទៀតបន្ទាប់ពីឆ្លងកាត់ការប្រកួតដែលមានប្រាំមួយជុំប្របតាមជើងភ្នំគូលែន សរុបចម្ងាយ ២៤គីឡូម៉ែត្រ ក្នុងវិញ្ញាសាកង់ភ្នំ នៅខេត្តសៀមរាប។ លេខ២ បានទៅមិត្តរួមក្រុមកីឡាករ ឃឹម ម៉េងឡុង លេខ៣ កីឡាករ ក្រូច វ៉ា លេខ៤ កីឡាករ ទៀង លីហេង និងលេខ៥ តាំង គីមរ័ត្ន (ក្រុមកង់កំពត)។
 
ក្រោយទទួលបានជ័យលាភីលេខ១ កីឡាករ ឆាន ឆៃហ្វុង មើលឃើញពីកម្រិតសមត្ថភាពខ្លួនកាន់តែរីកចម្រើន។ យ៉ាងណា ម្ចាស់មេដាយមាសកីឡាកង់ភ្នំរូបនេះ ទទួលបានជ័យជម្នះ ដោយប្រកួតប្រកៀកប្រកិតគ្នា មិនដាច់ឆ្ងាយនោះទេ។
 
លោក ឆាន ឆៃហ្វុង និយាយថា៖«ក្រោយចប់ការប្រកួតនេះ ខ្ញុំមើលឃើញថាសមត្ថភាពពួកគាត់ និងខ្ញុំមិនខុសគ្នាឆ្ងាយនោះទេ គឺយើងនៅប្រដំត្រសងគ្នា»។ យ៉ាងណា ឆៃហ្វុង បានបន្តទៀតថា ខ្លួនជោគជ័យក៏មិនមែនបានដោយឯកឯងនោះដែរ គឺបានមកពីការផ្តល់ដំបូន្មានពីគ្រូបង្វឹក និងមិត្តរួមក្រុមរបស់ខ្លួន។
 
កីឡាករ ឆាន ឆៃហ្វុង៖«ការទទួលបានជោគជ័យនេះមិនមែនតែខ្ញុំម្នាក់ដែលអាចទទួលបាននោះទេ ចូលរួមដោយគ្រូ និងក្រុមរបស់ខ្ញុំដែលជួយឱ្យខ្ញុំទទួលបានលទ្ធផលល្អបែបនេះ។ ទាំងការហ្វឹកហាត់ជាប្រចាំ ការហូបចុកត្រឹមត្រូវ ការគេងបានគ្រប់គ្រាន់ ជាអ្វីដែលនាំឱ្យខ្ញុំទទួលបានជោគជ័យ»៕


លោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ប្រគល់ពានរង្វាន់ ជូនកីឡាករ ឆាន ឆៃហ្វុង(កណ្តាល)។

 

Tag:
 កីឡាទោចក្រយាន
  ឆាន ឆៃហ្វុង
 ស៊ីហ្គេម ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com