កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្មវិធី១០០ថ្ងៃរាប់ថយក្រោយមុនស៊ីហ្គេម នឹងរៀបចំនៅថ្ងៃទី២៥ ខែមករា
04, Jan 2023 , 2:43 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
ដោយ:
«Cambodia Ready For Seagames 2023» កម្មវិធីរាប់ថយក្រោយ១០០ថ្ងៃមុនការមកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្កេមលើកទី៣២ នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការនៃគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី៣ ខែមករា។



គណៈកម្មការអចិន្ត្រៃ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានកំណត់គោលដៅជាក់លាក់រៀបរយក្នុងការរៀបចំកម្មវិធី«Cambodia Ready For Seagames 2023» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ទាំងការរៀបចំតុបតែងតាមដងផ្លូវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅតាមទីសាធារណៈនានាដើម្បីផ្សព្វផ្សាយអំពីស៊ីហ្គេម នឹងត្រូវឱ្យបានរួចរាល់មុនកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃការមកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។
 
លោក វ៉ាត់ ចំរើន បន្តថា៖«អ្វីដែលយើងទទួលបានពីប្រធានបទនៅថ្ងៃនេះគឺមានសារសំខាន់ណាស់។ យើងមានវឌ្ឍនភាពល្អ គួរជាទីមោទនៈ ដែលអាចរៀបចំពិធី១០០ថ្ងៃរាប់ថយក្រោយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ នេះគឺជាការរាប់ថយក្រោយ ដែលកម្ពុជាពិតជាអាចបង្ហាញនូវវឌ្ឍនភាពថា «Cambodia is Ready To Seagames» ដែលកម្ពុជារួចរាល់សម្រាប់ស៊ីហ្គេម»៕
 
 
 
 
 

Tag:
 CAMSOC
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com