កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាទីតាំងសំខាន់ ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣
05, Jan 2023 , 9:29 am        
រូបភាព
កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម។
កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម។
ដោយ:
បដាផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្តើមធ្វើពីថ្ងៃទី១៥ ខែមករា នេះតទៅ តាមបរិវេណធំៗ។ ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាទីតាំងសំខាន់សម្រាប់ការផ្សព្វផ្សាយ រួមនឹងតាមទីសាធារណៈ និងតាមផ្លូវរង្វង់មូលផ្សេងៗ។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៅថ្ងៃទី៣ ខែមករា។

 
«ការចាប់ផ្តើមផ្សព្វផ្សាយនឹងធ្វើឡើងត្រឹមសមាមាត្រ៣០ភាគរយប៉ុណ្ណោះ តាមទីតាំងមួយចំនួនដែលបានកំណត់លើការផ្សព្វផ្សាយតាមឡានបិទផ្ទាំង Banner ផ្ទាំង LED នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ»។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ CAMSOC លើកឡើងដូច្នេះក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៅទីស្នាក់ការគណៈកម្មការកីឡាអូឡាំពិកកម្ពុជា(NOCC) ថ្ងៃទី៣ ខែមករា កន្លងទៅ។
 

លោក វ៉ាត់ ចំរើន(ស្តាំ) អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC​ក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍។
 
បន្ថែមពីលើនោះទៀត លោក វ៉ាត់ ចំរើន បានសង្កតធ្ងត់ថា៖«សម្រាប់ចំនុចដែលត្រូវផ្តោតសំខាន់ជាងគេ គឺនៅព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ ដែលជាទីតាំងមានភ្ញៀវជាតិ និងអន្តរជាតិចេញចូលច្រើន ដែល CAMSOC ត្រូវធ្វើឱ្យបានទាន់ពេលវេលាមុនស៊ីហ្គេម ២០២៣ មកដល់»។
 
លោក វ៉ាត់ ចំរើន បានបន្តថា នៅថ្ងៃទី៦ ខែកុម្ភៈ តទៅការផ្សព្វផ្សាយពីដំណើរស៊ីហ្គេម នឹងធ្វើឱ្យបានពេញលក្ខណៈទ្រង់ទ្រាយធំ ១០០ភាគរយ នៅតាមដងផ្លូវ តាមទីសាធារណៈ ផ្សារទំនើបធំៗ តាមសណ្ឋាគារ ច្រកទ្វារចូលពហុកីឡដ្ឋានជាតិ ក៏ដូចជាច្រកចូលទីលានប្រកួត នឹងត្រូវបិទផ្សាយផ្ទាំងប៉ាណូ អំពីការមកដល់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕
 
 
 

Tag:
 CAMSOC
 ស៊ីហ្គេម២០២៣
 វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com