កីឡាជាតិ
ជាតិ
Soccer League៖ ៩គូសុទ្ធតែឈ្នះចាញ់ លើកលែងជំនួប Khmer United ទល់សុភីណាអេហ្វស៊ី គ្មានគ្រាប់បាល់
10, Jan 2023 , 3:39 pm        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទាត់ Khmer United ជាមួយ សុភីណា អេហ្វស៊ី នៅទីលានបាល់ទាត់បឹងកេងកង រូបពី ស.ស.យ.ក
ការប្រកួតរវាងក្រុមបាល់ទាត់ Khmer United ជាមួយ សុភីណា អេហ្វស៊ី នៅទីលានបាល់ទាត់បឹងកេងកង រូបពី ស.ស.យ.ក
ការប្រកួតនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៃពានរង្វាន់ Soccer League លើកទី៦ ក្រុមបាល់ទាត់ Khmer United ប្រកួតស្មើជាមួយ សុភីណា អេហ្វស៊ី ក្នុងលទ្ធផល 0-0។ ពេលជាមួយគ្នានេះដែរ ស.ស.យ.ក ស្រុកមុខកំពូល ដែលនៅក្នុងពូល H ដូចគ្នា បានយកឈ្នះ ក្រុមមិត្តកីឡា ៥-១។ ១០គូដំបូង មានតែជំនួបរវាង Khmer United ទល់សុភីណាអេហ្វស៊ី ទេ​ដែលស្មើ និងគ្មានគ្រាប់បាល់ ក្រៅពីនោះសុទ្ធតែចាញ់ឈ្នះ។



ពូល E
ឈើពណ៌ អេហ្វស៊ី បានឈ្នះ Am Eng FC ក្នុងលទ្ធផល ៥-១ នៅទីលានបាល់ទាត់សកលវិទ្យាល័យអាមរិកាំងភ្នំពេញ នៅម៉ោង ២:០០ល្ងាច លុះចូលមកដល់ម៉ោង ៤:០០រសៀល ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ឈ្នះ Chamkamorn Lion FC លទ្ធផល ២-០។
 
ពូល F
ក្រុមបាល់ទាត់យុវជនអ្នកតាវាំង ចាញ់សកល់វិទ្យាល័យកម្ពុជា ក្នុងលទ្ធផល៣-១ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែង នាវេលាម៉ោង ២:០០រសៀល។ នៅទីលានបាល់ទាត់ដដែរនោះ ក្លិ​បយុវជនស្រឡាញ់សន្ដិភាព បរាជ័យក្នុងជំនួបជាមួយ សកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងលទ្ធផល២-១ នាវេលាម៉ៅង ៤:០០រសៀល។
 
ពូល G
យុវជនវត្តវារិន្ទព្រែកលាប បានយកឈ្នះលើ ក្រុមអគ្គនាយកដ្ឋានរតនាគាជាតិ ក្នុងលទ្ធផល២-០ នៅទីលានបាល់ទាត់ AOIB នៅវេលាម៉ោង ២:០០រសៀល រីឯ ក្រុមបាល់ទាត់ Avatar FC លត់យុវជនក្រោម១៨ឆ្នាំ អាយអេសអាយដង្កោសែនជ័យ ក្នុងលទ្ធផល ៤-០ នាវេលាម៉ោង ៤:០០ល្ងាច។ 
 
ពូល H
ក្រុមមិត្តកីឡា ចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកមុខកំពូល យ៉ាងដំណំ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង ក្នុងលទ្ធផល៥-១។ ចំណែកឯ Khmer United និងក្រុមបាល់ទាត់សុភីណា អេហ្វស៊ី បញ្ចប់ទៅក្នុងលទ្ធផលស្មើ មិនមានគ្រាប់បាល់បញ្ចូលទីដូចគ្នា៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com