កីឡាជាតិ
ជាតិ
Soccer League៖ លោក ខូវ ឆាយ ជួយក្រុមទ័ពវ័យចាស់ ស្មើក្រុងព្រះសីហនុ ៣-៣
12, Jan 2023 , 2:41 pm        
រូបភាព
លោក ខូវ ឆាយ ប្រកួតក្នុងជំនួប សមាគមន៍បាល់ទាត់ អ.ម.ត ខេត្តព្រះសីហនុ និង វ័យចាស់ទ័ព រូបពី UYFC
លោក ខូវ ឆាយ ប្រកួតក្នុងជំនួប សមាគមន៍បាល់ទាត់ អ.ម.ត ខេត្តព្រះសីហនុ និង វ័យចាស់ទ័ព រូបពី UYFC
ការប្រកួតជុំទី១ នៃវគ្គជម្រុះក្នុងពូល នៃការប្រកួតពានរង្វាន់ Soccer League បានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយការប្រកួត៤ពូលចុងក្រោយ មានពូល M, N, O និង P។ លោកខូវ ឆាយ អគ្គលេខាធិការក្លិបក្រសួងការពារជាតិ ចូលរួមជាមួយក្រុមវ័យចាស់ទ័ព ក្នុងការប្រកួតស្មើជាមួយសមាគមន៍បាល់ទាត់ អ.ម.ត ក្រុងព្រះសីហនុ ក្នុងលទ្ធផល ៣-៣។

 
ពូល M

ម៉ូលី អេហ្វស៊ី បានចាញ់ ព្រែកប្រាកីឡា ក្នុងលទ្ធផល ១-០ នៅទីលានបាល់ទាត់សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ២:០០ រសៀល។ នៅកីឡដ្ឋានដដែរ នាវេលាម៉ោង ៤:០០ល្ងាច ស.ស.យ.ក ខេតកណ្ដាល លត់ ស.ស.យ.ក.ខេត្តព្រៃវែង ក្នុងលទ្ធផល ៦-១។
 
ពូល N

ស.ស.យ.ក. ខេត្តស្វាយរៀង យកឈ្នះលើ យុវជនឬស្សីកែវ នៅទីលានបាល់ទាត់បឹងត្របែក ក្នុងលទ្ធផល ៥-១ នាវេលាម៉ោង ២:០០រសៀល។ រីឯ យុវជន៧មករាច្រាំងចំរេះ ជោគជ័យលើក្រុម Sena Angkor FC ក្នុងលទ្ធផល ៨-២ នៅម៉ោង ៤:០០ ល្ងាច។ 
 
ពូល O

ជំនួប​ក្រុមក្នុងពូល O ធ្វើនៅកីឡដ្ឋាន AIOB ដោយនៅវេលាម៉ោង ២:០០ រសៀល ក្រុម NL Galaxy FC ចាញ់យ៉ាងចាស់ដៃ ក្នងការប្រកួតជាមួយ ស៊ីសុផុន អេហ្វស៊ី។ លុះចូលដល់វេលាម៉ោង ៤:០០ល្ងាច សមាគមន៍បាល់ទាត់ អ.ម.ត ក្រុងព្រះសីហនុ បានត្រឹមប្រកួតស្មើគ្នា ជាមួយ ក្រុមវ័យចាស់ទ័ព ក្នុងលទ្ធផល ៣-៣។
 
ពូល P

ក្រុមបាល់ទាត់ Zaitun FC បានយកឈ្នះលើ ក្រុមបាល់ទាត់ទីទុយខ្មៅ ក្នុងលទ្ធផល ៥-២ នៅទីលានបាល់ទាត់វិទ្យល័យបឹងត្របែក នាវេលាម៉ោង ២:០០រសៀល។ ចំណែក Premier Lucky Legend ចាញ់ក្រុមបាល់ទាត់ RFL FC ក្នុងលទ្ធផល ៣-០ នៅវេលាម៉ោង ៤:00 ល្ងាច។
ការប្រកួតជុំទី២ នៃវគ្គជម្រុះក្នុងពូល នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com