ជាតិ
លោក ឌិត ទីណា ចង់ឱ្យ​វិទ្យាស្ថាន​ CARDI ពង្រីកខ្លួន ​ក្លាយជា​រាជបណ្ឌិត្យ​​សភា​កសិកម្មនៅថ្ងៃ​​មុខ​
17, Jan 2023 , 8:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថានកាឌី កាលពីថ្ងៃទី ១៦ មករា។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថានកាឌី កាលពីថ្ងៃទី ១៦ មករា។
ភ្នំពេញ៖​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) គួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួនរហូតដល់ក្លាយជារាជបណ្ឌិត្យសភាកសិកម្មនាថ្ងៃខាងមុខ។ ការ​ស្នើនេះ ធ្វើ​ឡើង​ក្នុង​ឱកាស​​លោក ឌិត ទីណា ធ្វើ​ទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកនៃ​វិទ្យាស្ថានកាឌី កាល​ពី​ថ្ងៃទី ១៦ មករា​។



ក្នុ​ង​ដំណើរ​ទស្សនកិច្ច​នៅ​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យ​សំណាប រួមទាំងស្វែង​យល់ពីបច្ចេកទេសជាលិកាវប្បកម្ម។ 


លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសសំណេះសំណាល ជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថាន CARDI។ រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

នា​ឱកាស​សំណេះសំណាល ជាមួយមន្ត្រី និងបុគ្គលិកនៃ​វិទ្យាស្ថាន CARDI រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ប្រាប់​ឱ្យ​វិទ្យាស្ថានត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនឱ្យអស់លទ្ធភាព និង​​បន្តធ្វើលើ​ដំណាំស្រូវឱ្យមាននិរន្តរភាព។ ជាមួយគ្នានេះ លោក ឌិត​ ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ក៏​បាន​ស្នើឱ្យវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួន រហូតដល់ក្លាយជារាជបណ្ឌិត្យសភាកសិកម្មនាថ្ងៃខាងមុខ។ 
 
បើតាម​ហ្វេសប៊ុក​ក្រសួង​កសិកម្ម​​ លោក ឌិត ទីណា​ ក៏​បន្ត​​ជំរុញ​ដល់​វិទ្យាស្ថាន CARDI គួរ​គិតគូរ​ពីប្រសិទ្ធភាព និងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយ​ត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានា។ សូម​បញ្ជាក់ថា ​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) មាន​ទិស​ដៅ​​​​បង្កើត​ និ​ង​ជំរុញ​​ការ​ប្រើ​ប្រាស់​ឱ្យ​បាន​ទូលាយ​នូវ​បច្ចេកទេស​ល្អៗ ដើម្បី​គាំទ្រ​ដល់​កំណើន​វិស័យ​កសិកម្ម៕ 


រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



រូបភាពពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

Tag:
 រដ្ឋមន្រ្តីកសិកម្ម
  ឌិត ទីណា
  វិទ្យាស្ថាន CARDI
 
© រក្សាសិទ្ធិដោយ thmeythmey.com