ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពត៖ ជម្រាលជនពិការនៅវិទ្យាល័យនរោត្តមរណឫទ្ធិ នឹងសម្រួលដល់ការសិក្សាសិស្សមានពិការភាព
×
ដោយ៖ អុន សុភា (យុវជនកូនសត្វ)
ស្រុកទឹកឈូ, កំពត៖ វិទ្យាល័យនរោត្តមរណឫទ្ធិ ដែលស្ថិតក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានសង់ជម្រាលជនពិការ ចំនួន២កន្លែង តាមអគារសិក្សា។ ការសង់ជម្រាលនេះ ដើម្បីលើកទឹកចិត្តដល់ជនពិការ ឱ្យមកទទួលសេវាអប់រំកាន់ច្រើន និងភាពងាយស្រួល។ នេះបើតាមលោក ស៊ុយ ធឹង នាយករងវិទ្យាល័យនរោត្តមរណឫទ្ធិ។ ក្រៅពីការសង់ជម្រាលសាលាបានយកចិត្តទុកដាក់ខ្លាំងលើសិស្សដែលមានពិការភាពផងដែរ ដូចជាការផ្ដល់អាទិភាពឱ្យអង្គុយតុមុខ និងជួយដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងកាសិក្សា ឬជីវភាព ដើម្បីឱ្យពួកគេមានភាពកក់ក្ដៅ និងបន្តការសិក្សាកាន់តែច្រើន។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាវីដេអូ ខាងក្រោម៖
(អត្ថបទនេះ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
អប់រំ
ជម្រាលជនពិការ
ឃុំកូនសត្វ
វិទ្យាល័យនរោត្តមរណឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com