ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំកំពង់ស្វាយ កំណត់ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ក្នុងឃុំជាអាទិភាព
×
ដោយ៖ ម៉េង លីនដា (យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ជឹម ជឿង ជំទប់ទី១ ឃុំកំពង់ស្វាយ បានលើកឡើងថា ចំណុចសំខាន់ៗដែលត្រូវអភិវឌ្ឍន៍របស់ឃុំកំពង់ស្វាយ គឺការជួសជុលផ្លូវ ធ្វើផ្លូវ, ធ្វើប្រឡាយទឹកជូនពលរដ្ឋស្រោចស្រពដំណាំ និងការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
រដ្ឋបាលឃុំកំពង់ស្វាយ បានដាក់ផែនការ ៣ឆ្នាំរំកិលចូលទៅក្នុងកម្មវិធីវិនិយោគរបស់ថ្នាក់ឃុំ ការធ្វើផ្លូវនៅក្នុងឃុំ ដែលគ្រោងធ្វើជាផ្លូវក្រាលកៅស៊ូ និងបេតុង ព្រមទាំងផែនការធ្វើប្រឡាយ និងស្តារលូនៅក្នុងផងដែរ។ នេះបើតាមលោក ជឹម ជឿង ជំទប់ទី១ឃុំកំពង់ស្វាយ ដែលលោកបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងការស្តារលូរ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំ និងស្រូវរបស់ពលរដ្ឋ រីឯការធ្វើប្រឡាយទឹក នឹងជួយសម្រួលដល់ការងារធ្វើស្រែចម្ការបស់ពលរដ្ឋ។
ជំទប់ទី១ឃុំកំពង់ស្វាយ បានបញ្ជាក់ថា ចំណុចអាទិភាពសំខាន់ៗដែលឃុំគ្រោងអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០២៣ទៀតនោះ គឺការជួសជុលឬធ្វើផ្លូវ, ធ្វើប្រឡាយទឹកជូនពលរដ្ឋស្រោចស្រពដំណាំ, ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងការប្រមែប្រមូលបញ្ហាលំបាកនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា។
លោក ជឹម ជឿង បានបន្ថែមថា រដ្ឋបាលឃុំ នឹងព្យាយាមបម្រើពលរដ្ឋទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន និងបេ្តជ្ញាចិត្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក វិស័យអប់រំ និងវិស័យសុខភាពនៅក្នុងឃុំ ឱ្យមានកិច្ចសហប្រតិបត្តិការគ្នាល្អបន្ថែមទៀត ធ្វើយ៉ាងណា ឱ្យជីវភាពពលរដ្ឋប្រសើរជាងមុន៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ការអភិវឌ្ឍន៍ឃុំ
ផ្លូវថ្នល់
© រក្សាសិទ្ធិដោយ thmeythmey.com