ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការ​រលាក​សន្លាក់​
21, Feb 2023 , 6:59 am        
រូបភាព
តើ​ការ​រលាក​សន្លាក់​គឺជា​អ្វី?

 
ការ​លាក​សន្លាក់​ជា​ធម្មតា​វា​ធ្វើ​អោយ​មានការ​ឈឺចាប់ និង​មិន​អាច​ធ្វើ​ចលនា​បាន​ល្អ​លើ​សន្លាក់​ណា​ដែល​មាន​បញ្ហា​នេះ ។ មានការ​រលាក​សន្លាក់​ជា​ច្រើន​ប្រភេទ​ណាស់ ហើយ​មាន​មួយ​ប្រភេទ​ឈ្មោះ​ថា Osteoarthritis ឬ Degenerative Joint Disease (​ជា​ការ​រលាក​សន្លាក់ឆ្អឹង​) ដែល​ច្រើន​កើត​ញឹកញាប់​ជាងគេ ។
 
តើ​អ្វី​ទៅ​ជា​អ្នក​ធ្វើ​អោយ​មាន​បញ្ហា​រលាក​សន្លាក់ឆ្អឹង​( Osteoarthritis)​?
 
មូលហេតុ​ពិតប្រាកដ​នៃ​ការ​រលាក​សន្លាក់​ប្រភេទ​នេះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ Osteoarthritis ប្រហែលជា​កើតឡើង​ដោយសារ​តំនរ​ពូជ មាន​ន័យ​ថា​កើត​មួយ​ក្នុង​គ្រួសារ ។ មនុស្ស​ភាគច្រើន​មាន​ជំងឺ Osteoarthritis ហាក់បីដូចជា​មានការ​ទាក់ទង​ទៅ​នឹង ការ​ខូចខាត និង​ការ​រហែក​នៅ​ក្នុង​សន្លាក់​អស់​រយៈពេល​ច្រើន​ឆ្នាំ ។
 
តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​សន្លាក់​មួយ​មាន​បញ្ហា?
 
ជា​ធម្មតា ស្រទាប់​រលោង​របស់​ឆ្អឹងខ្ចី​មាន​តួរ​នាទី​ជា​ទ្រនាប់​សំរាប់​ឆ្អឹងសន្លាក់ ។ ឆ្អឹងខ្ចី​ជួយ​ធ្វើ​អោយ​សន្លាក់​មាន​ចលនា​បាន​ស្រួល និង​មិន​មាន​បញ្ហា ។ មនុស្ស​មួយ​ចំនួន​ដែល​មាន​ឆ្អឹងខ្ចី​ស្តើង​ដោយសារ​តែ​សន្លាក់​របស់​គេ​ប្រើ​ច្រើន ឬ​មាន​បញ្ហា​ច្រើន​ពេក ។ ប្រការ​បែប​នេះ​គឺជា​ការ​ចាប់ផ្តើម​វិវត្តន៍​ទៅ​រក​ជំងឺ រលាក​សន្លាក់​ឆ្ងឹង​(Osteoarthritis) ហើយ ។ ការ​ដែល​មាន​ជំងឺ​នេះ​យូរ​ៗ​ទៅ ឆ្អឹងខ្ចី​ចេញ​តែ​ខូច​ច្រើន​ៗ​ទៅ​ៗ ហើយ​ឆ្អឹង​ដែល​នៅ​ពីក្រោម​ឆ្អឹងខ្ចី​នោះ​វា​នឹង​កកិត​ទៅ​នឹង​ផ្ទៃ​សន្លាក់​របស់​ឆ្អឹង​មួយទៀត​ដែល​ជា​សន្លាក់​របស់​វា ។
 
ឆ្អឹង​ប្រហែលជា​មានការ​លូតលាស់​កាន់តែ​ក្រាស់​នៅ​ផ្នែក​ខាង​ចុង​នៃ​សន្លាក់ និង​ស្រោប​ទៅ​ដោយ​ឆ្អឹងខ្ចី​ដែល​រលុង នៅ​ពេល​ធ្វើ​ចលនា ។ ប្រការ​នេះ​អាច​ធ្វើ​អោយ​មានការ​ឈឺចាប់ ហើម​សន្លាក់ និង​គាំង​សន្លាក់ ។
 
តើ​នរណា​ដែល​មាន​ជំងឺ Osteoarthritis ខ្លះ?
 
ជំងឺ Osteoarthritis ច្រើន​កើត​ទៅ​លើ​មនុស្ស​ដែល​ចាស់ ដោយសារ​តែ​ពួក​គេ​បាន​ប្រើ​សន្លាក់​របស់​គេ​យូរណាស់​មក​ហើយ ។ ការ​ប្រើ​សន្លាក់​ក្នុង​ការ​ធ្វើ​ចលនា​ដដែល​ៗ ឬ​ប្រើ​ច្រើន​ដង​គ្រប់ពេល​អាច​នឹង​ធ្វើ​អោយ​មាន​ជំងឺ Osteoarthritis ធ្ងន់ធ្ងរ ។
 
ចំពោះ​មនុស្ស​វ័យក្មេង​ក៏​អាច​មាន​បញ្ហា Osteoarthritis ដែរ ។ ការ​លេង​កីឡាអត្តពលកម្ម​គឺជា​ការ​ប្រឈម​មុខ​មួយ ព្រោះ​ពួក​គេ​ត្រូវ​ប្រើ​សន្លាក់ឆ្អឹង​ទាំងអស់ និង​ច្រើន​ដង ។ ចំនែក​អ្នក​ដែល​ធ្វើការ ហើយ​ទាមទារ​នូវ​ការ​ធ្វើ​ចលនា​ដដែល​ៗ​គ្រប់ពេល​នោះ ក៏​អាច​ប្រឈម​មុខ​នឹង​ជំងឺ​នេះ​ដែរ ។ ការ​មាន​របួស​ទៅ​លើ​សន្លាក់​អាច​ធ្វើ​អោយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​រលាក​សន្លាក់​កើនឡើង​ក្នុង​ពេល​អនាគត ។ ការ​ឡើង​ទំងន់​ខ្លាំង​ពេក​ក៏​អាច​បណ្តាល​អោយ​មានការ​រលាក​សន្លាក់​នៅ​ក្នុង​ជង្គង់ ត្រគៀក និង​ឆ្អឹងខ្នង ។
 
តើ​មានការ​ព្យាបាល​ដែរ​ឬទេ?
 
ការ​ព្យាបាល​លើ Osteoarthritis មិន​ទាន់​មាននៅ​ឡើយ​ទេ ប៉ុន្តែ​គំរោង​ក្នុង​ការ​គ្រប់​គ្រង់​ជំងឺ​ដែល​ត្រឹមត្រូវ​អាច​ជួយ​អោយ​អ្នកធ្វើការ​វិញ​បាន ការពារ​សន្លាក់​ពី​ការ​ខូចខាត កាត់​បន្ថយ​នូវ​ការ​គ្រោះថ្នាក់ និង​គ្រប់​គ្រង់​ការ​ឈឺចាប់ ។ គ្រូពេទ្យ​នឹង​ជួយ​អ្នក​បង្កើត​គំរោង​នោះ ។
មធ្យោបាយ​សំរាប់​ធ្វើការ​បាន​វិញ ។
 
•​    ​សម្រក​ទំងន់​ប្រសិនបើ​អ្នក​ធាត់​ពេក​
•​    ​ហាត់ប្រាណ​អោយ​ទៀងទាត់​ក្នុង​រយៈពេល​ខ្លី​ណាមួយ​
•​    ​ស្វែងរក​អ្នកឯកទេស​ខាង​ការ​ធ្វើ​ចលនា​ប្រសិនជា​អាច​
•​    ​ប្រើ​របស់​ ឬ​សំភារៈ​ណា​ដែល​អាច​ការពារ​សន្លាក់​អ្នក​បាន​
•​    ​ចៀសវាង​ការ​លើក​របស់​អ្វី​ដែល​ធ្ងន់​
•​    ​ចៀសវាង​ការ​ប្រើ​សន្លាក់​ច្រើន​ពេក​
•​    ​ប្រើ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​
•​    ​ស្អំ​ទឹក​ក្តៅ​ ឬ​ទឹកកក​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ ឬ​ការ​គាំង​សន្លាក់​
 
តើ​ការ​រលាក​សន្លាក់​របស់ខ្ញុំ​អាច​នឹង​ទៅ​ជា​ធ្ងន់ធ្ងរ​ទេ?
 
ជំងឺ Osteoarthritis នឹង​អាច​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​គ្រប់ពេល ប៉ុ​ន្តេ​មាន​មធ្យោបាយ​ជា​ច្រើន​សំរាប់​ជួយ​អ្នក​ទៅ​លើ​បញ្ហា​នេះ ។
 
វា​គឺជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​អោយ​ខ្លួនឯង​នៅ​តែ​អាច​ធ្វើការ​បាន​ដូច​ដើម ។ នៅ​ពេល​ដែល​មានការ​ឈឺចាប់​ក្នុង​សន្លាក់ មនុស្ស​ជា​ច្រើន​មិន​ចង់​ប្រើ​សន្លាក់​នោះ​ទៀត​ទេ ហើយ​វា​នឹង​ធ្វើ​អោយ​សាច់ដុំ​ខ្សោយ ។ ប្រការ​នេះ​អាច​ធ្វើ​អោយ​ឈឺចាប់​កាន់តែ​ខ្លាំង និង​កើតឡើង​ម្តង​ហើយ​ម្តងទៀត ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​ការ​ឈឺចាប់​របស់​អ្នក ទើប​អ្នក​អាច​ធ្វើការ​បាន​ល្អ​វិញ និង​ចៀសវាង​ពី​បញ្ហា​នេះ​បាន ។
 
តើ​ការ​ប្រើ​ថ្នាំ​អាច​ជួយ​បាន​ទេ?
 
ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​អ្នក​អាច​ប្រើ​វា​បាន​សំរាប់​បំបាត់​ការ​ឈឺចាប់​ដូច​ជា Nonsteroid Anti-inflammatory Drugs (NSAIDs) ដែល​អាច​បន្ថយ​នូវ​ការ​រលាក ឬ​ឈឺចាប់​បាន ហើយ​អ្នក​ក៏​អាច​មាន​អារម្មណ៍​ឡើង​វិញ​ដែរ ។ ថ្នាំ NSAIDs មាន​ដូច​ជា Aspirin, Ibuprofen (Motrin) និង Naproxen (Aleve) ។ ថ្នាំ Acetaminophen (Tylenol) គឺ​ច្រើន​ប្រើ​សំរាប់​បំបាត់​ការ​ឈឺចាប់ ។ គ្រូពេទ្យ​ក៏​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​អោយ​អ្នក​ដូច​ជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ NSAIDs សំរាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ដែរ ។ NSAIDs អាច​ជួយ​បន្ថយ​នូវ​ការ​រលាក ហើម និង​ឈឺ​ក្នុង​សន្លាក់ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់​គ្នា​អាច​ប្រើ​បាន​ទាំង​អស់នោះ​ទេ ។
 
ថ្នាំ​ទាំងអស់​គួរតែ​ត្រូវ​ប្រើ​អោយ​បាន​ត្រឹមត្រូវ ។ អ្នក​គ្រាន់តែ​ត្រូវការ​ថ្នាំ​សំរាប់​អោយ​ខ្លួន​របស់​អ្នកមាន​ភាព​ស្រួលបួល​ឡើង​វិញ​ទេ​ដើម្បី​ធ្វើ​ចលនា​បាន​តែ​ប៉ុណ្ណោះ ។ ការ​ដែល​ប្រើ​ថ្នាំ​ច្រើន​ពេក​ប្រហែលជា​អាច​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​របស់​វា​ច្រើន​ដែរ ។
 
តើ​មាន​អ្វី​ពិសេស​សំរាប់​ជួយ​ដល់​ការ​ឈឺសន្លាក់​ដែរ​ទេ?
 
ពិតជា​មាន សំភារៈ​ដែល​ពិសេស​ៗ និង​ប្រើ​ដោយ​វិធី​ខុស​ៗ​គ្នា​អាច​ជួយ​អោយ​មនុស្ស​ដែល​មានការ​រលាក​សន្លាក​អាច​ពឹងពាក់​បាន​យូរអង្វែង ។ សំភារៈ​ទាំងនេះ​អាច​ជួយ​ការពារ​សន្លាក់​របស់​អ្នក និង​អោយធ្វើ​ចលនា​បាន ។
 
ឧទាហរណ៍ ប្រសិនបើ​អ្នករៀន​ប្រើ​ឈើ​ច្រា​ត់​បាន​ត្រឹមត្រូវ អ្នក​អាច​កាត់​បន្ថយ​នូវ​សម្ពាធ​ដោយសារ​ទំងន់ ទៅ​លើ​សន្លាក់​ត្រគៀក​របស់​អ្នក​បាន​រហូត​ដល់ ៦០% នៅ​ពេល​ដែល​អ្នក​ដើរ ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​គិត​ថា​សំភារៈ​ពិសេស​មួយ​ណា​ដែល​សាក​សម​នឹង​អ្នក​ប្រើ​នៅ​ពេល​មានការ​រលាក​សន្លាក់ ។
 
តើ​មានការ​ហាត់ប្រាណ​ណាមួយ​ពិសេស​សំរាប់​ជួយ​ដល់​ការ​ឈឺសន្លាក់​ដែរ​ទេ?
 
ពិតជា​មាន ។ ការ​ហាត់ប្រាណ​ធ្វើ​អោយ​សាច់ដុំ​ខ្លាំង និង​ជួយ​អោយ​មានការ​បត់បែន​បាន​ល្អ ។ ការ​ហាត់ប្រាណ​ទាំងនោះ​មិន​ទាមទារ​អោយ​មានការ​ទាញ​សន្លាក់​ខ្លាំង​នោះ​ទេ ។ ចូរ​ចៀសវាង​នូវ​ការ​ឈឺ ឬ​មាន​របួស ហើយ​ជ្រើសរើស​នូវ​ការ​ហាត់ប្រាណ​ណា​ដែល​អាច​ធ្វើ​បាន​ក្នុង​កន្លែង​ដែល​តូច​ក្នុង​ពេល​សំរាក​។ ការ​រាំ ការ​សម្រក​ទំងន់ និង​ការ​ជិះ​កង់​គឺជា​ការ​ហាត់ប្រាណ​ដ៏​ល្អ​មួយ​សំរាប់​មនុស្ស​ដែល​មាន​បញ្ហា​រលាក​សន្លាក់ ។
 
ចូរ​ធ្វើ​យ៉ាងណា​អោយ​សាច់ដុំ​របស់​អ្នក​តឹង និង​បន្ធូរ​វា​វិញ​បាន ។ អ្នក​អាច​ធ្វើ​បែប​នេះ​ទៅ​លើ​សាច់ដុំ​ដែល​សំខាន់​ៗ ។ អ្នក​ក៏​អាច​ធ្វើ​តាម​កម្មវិធី “Aquacise” តាម​រយៈ​ការ​ហែល​ទឹក ។ ការ​ហាត់ប្រាណ​តាម​កម្មវិធី​នេះ​ធ្វើ​អោយ​មានការ​ចលនា​សន្លាក់​ជា​ច្រើន ដែល​អាច​អោយ​រៀង​កាយ​របស់​អ្នកធ្វើការ​បាន​នៅ​ក្នុង​ទឹក ។ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ដែល​ចាប់ផ្តើម​ហាត់ប្រាណ​បែប​ថ្មី ។
 
តើ​ខ្ញុំ​គួរតែ​ស្អំ​ទឹក​ក្តៅ​ដើម្បី​បំបាត់​ការ​ឈឺចាប់​ដែរ​ទេ?
 
ការ​ប្រើ​ទឹក​ក្តៅ​អាច​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ការ​គាំង​សន្លាក់​បាន ។ ទឹក​ក្តៅ​អាច​ប្រើ​បាន​តាម​រយៈ​ការ​ងូតទឹក​ក្តៅ កន្លែង​ជូត​ខ្លួន​ក្តៅ​ៗ ដប​ទឹក​ដែល​ក្តៅ ឬ​ត្រ​នា​ប់​ដែល​ក្តៅ ។ អ្នក​អាច​ផ្លាស់​ប្តូរ​ទឹក​ក្តៅ​ជាមួយនឹង​ទឹកកក​វិញ​បាន ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com