ជាតិ
អត្ថបទពាណិជ្ជកម្ម
មកស្គាល់ក្រុមហ៊ុនរថយន្ត ដែលបានបង្ហាញរថយន្តអគ្គិសនីជាផ្លូវការ នៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ
21, Feb 2023 , 2:59 pm        
រូបភាព
រថយន្តអគ្គិសនីកំពុងទទួលបានការចាប់អារម្មណ៏ខ្លាំង នៅជុំវិញពិភពលោក ដោយសារពួកគេបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស និងបរិយាកាសជុំវិញខ្លួនផងដែរ ។ ជាពិសេសកាត់បន្ថយនូវការបំភាយជាតិពុលមកបរិយាកាស ដែលជាការលើកកម្ពស់សុខភាពសាធារណៈពិភពលោក។
 
រថយន្តអគ្គិសនី មានវត្តមានខ្លះៗរួចទៅហើយនៅលើដងវិថីនៃប្រទេសកម្ពុជា គ្រាន់តែវានៅមានកំណត់នៅឡើយ ប៉ុន្តែតួលេខនៃការលក់ចេញក៏មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួន បាននាំចូលរថយន្តអគ្គិសនីសម្រាប់ការបើកបរសាកល្បង និងបានដាក់លក់នៅលើទីផ្សារ ជាមួយនឹងតម្លៃយ៉ាងប្រកួតប្រជែង និងផ្ដល់ជូននូវកញ្ចប់ប្រម៉ូសិនដ៏ពិសេសផងដែរ។



ក្នុងដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុន MG បានបញ្ចេញនូវរូបរាងរថយន្តអគ្គិសនីថ្មីមួយម៉ូឌែលគឺ MG Marvel R ដែលវានឹងធ្វើឱ្យផ្ទុះខ្លាំងលើទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ជាមួយការចាប់ផ្តើមថ្មីតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយរថយន្ត MG Marvel R ក៏កំពុងលក់ដាច់ខ្លាំងនៅលើទីផ្សារអឺរ៉ុប ជាមួយនឹងការរចនាផ្នែកខាងក្នុងដ៏ប្រណិតកម្រិតខ្ពស់ លក្ខណះពិសេសនៃបច្ចេកវិទ្យាថ្មីដ៏ទំនើប, ភាពឆ្លាតវៃនៃរថយន្ត និងគុណភាពខ្ពស់នៃគ្រឿងតុបតែខាងក្នុង, កាន់តែពិសេសផងដែរនោះ រថយន្ត MG Marvel R ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៥ពី Euro NCAP ដែលពិតជាមានទំនុកចិត្តក្នុងការបើកបរ។ ចំណែកការបើកបរវិញ រថយន្ត Marvel R ផ្ដល់នូវការធ្វើដំណើរបានរយៈចម្ងាយឆ្ងាយរហូតដល់ 402km សម្រាប់ការសាកថ្មមួយពេញ និងផ្តល់កម្លាំងបាន 177សេះ និង 410Nm នៃកម្លាំងរមួល ដែលពិតជាមានសមត្ថភាពខ្ពស់ក្នុងការការបើកបររថយន្តអគ្គិសនីនេះទៅកាន់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
 
យីហោ BYD ក៏បានអភិវឌ្ឍន៍យ៉ាងលឿននូវបច្ចេកវិទ្យាថ្មីសម្រាប់រថយន្តអគ្គិសនីមកកាន់ទីផ្សារប្រភេទកម្ពុជាផងដែរ។ BYD ទទួលបាននូវភាពពេញនិយមខ្លាំងលើទីផ្សាររថយន្តអគ្គិសនីជាមួយនឹងម៉ូឌែលថ្មីៗរបស់គេនៃរថយន្តអគ្គិសនី ដែលមានការរចនាផ្នែកខាងក្រៅនិងផ្នែកខាងក្នុងដ៏គួរអោយចាប់អារម្មណ៍, ប៉ុន្តែប្រហែលជាពិបាកបន្តិចក្នុងការវាយលុកទីផ្សារនាឆ្នាំ២០២៣នេះ ខណៈពេលដែល MG បានប្រកាសនូវវត្តមានជាផ្លូវការនៃរថយន្តអគ្គិសនី MG Marvel R មកកាន់ក្នុងប្រទេសកម្ពុជាជាមួយនឹងការរចនាបែបអនាគតដែលផ្ដល់ជូននូវតម្លៃប្រគួតប្រជែងខ្លាំង, សន្សំសំចៃច្រើនជាង និងផ្ដល់នូវរយៈចំងាយឆ្ងាយជាងក្នុងការបើកបរ ជាមួយលក្ខណៈពិសេសគឺគ្មានការបញ្ចេញជាតិពុលក្នុងកាន់បរិយាកាស។
 


ក្រុមហ៊ុន Toyota គឺហាក់មានភាពយឺតយ៉ាវបន្តិចក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី ព្រោះក្រុមអ្នកផលិតរថយន្តនៃប្រទេសជប៉ុនបានពន្យាពេលយ៉ាងយូរក្នុងការអភិវឌ្ឍនៃរថយន្តអគ្គិសនីដែលបច្ចុប្បន្នការលក់ធ្លាក់ចុះទាប់ជាង1%នៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោក។ ពួកគេក៏មិនទាន់បានបង្កើតនូវបច្ចេកវិទ្យាថ្មីបន្ថែមនៅឡើយទេហើយពួកគេក៏មិនបានរំពឹងទុកទៅលើភាពសំខាន់នៃការពន្លឿនក្នុងលក្ខខណ្ឌបច្ចេកវិទ្យាថ្មីសម្រាប់ការកាត់បន្ថយនៃគុណវិបត្តិសម្រាប់រថយន្តអគ្គិសនីដែរ។
 
RMA Group ឬក៏ ក្រុមហ៊ុន Ford ក៏មិនទាន់បានបង្ហាញពីផែនការណាមួយក្នុងការនាំយករថយន្តភីកអាប់អគ្គិសនីទេមកកម្ពុជាដែរដល់ដល់ពេលនេះ ហើយពួកគេក៏មិនទាន់មានម៉ូឌែលជាក់លាក់ ឬផែនការណាមួយច្បាស់លាស់ថានឹងមានការនាំចូលរថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជាដែរ ប៉ុន្តែ Ford Global ក៏បានបង្កើតនូវខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីថ្មីមួយនិងបន្តផែនការសម្រាប់សង្វាក់ផលិតកម្មនេះឱ្យកាន់តែច្រើនអំពីរថយន្តអគ្គិសនី។
 


ក្រុមហ៊ុន Hyundai និង Nissan អាចនឹងមានការនាំចូលរថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជានាថ្ងៃអនាគត ដោយសារពួកគេបានបើកសម្ភោធរថយន្តអគ្គិសនីនៅប្រទេសអឺរ៉ុប និងនៅសហរដ្ឋអាមេរិកជាមួយរថយន្តអគ្គិសនីប្រភេទ crossover របស់ពួកគេកាលពីចុងឆ្នាំ២០២២កន្លងមកនេះ។ ប៉ុន្តែនៅប្រទេសកម្ពុជាមិនទាន់មានពត៌មានជាក់លាក់ណាមួយទេ។
 
ក្នុងចំណោមក្រុមហ៊ុនចិនមួយទៀតដូចជា GAC Cambodia ក៏បានបង្ហាញថាពួកគេនឹងនាំយករថយន្តអគ្គិសនីមកកាន់ទីផ្សារប្រទេសកម្ពុជាដែរ ប៉ុន្តែពត៌មានមិនទាន់ច្បាស់លាស់ថាពេលណាទេ ហើយពួកគេកំពុងសិក្សាអំពីទីផ្សាររថយន្តអគ្គិសនីផងដែរ ហើយប្រហែលជាពួកគេកំពុងជម្រុញខ្លាំងទៅលើរថយន្តប្រើសាំងរបស់ពួកគេដែលមាននៅប្រទេសកម្ពុជា។
 
ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ជាមួយរថយន្តអគ្គិសនី, ឱកាសដ៏ល្អរបស់អ្នកមានជាមួយ MG ឬ BYD ដែលផ្គត់ផ្គង់រថយន្តអគ្គិសនីឈានមុខគេ។ អំពី BYD គឺសម្រាប់ទីផ្សាររថយន្តអគ្គិសនីល្អ ហើយ MG សម្រាប់ភាពប្រណិតជាមួយតម្លៃសមរម្យដែលជាការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ដែលកំពុងឆ្ពោះទៅកាន់សម័យថ្មីនៃរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា៕




 

© រក្សាសិទ្ធិដោយ thmeythmey.com