ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជើងហោះហើរដំបូងដែលដឹកទេសចរចិន១៣២នាក់ ចុះចតនៅព្រលានយន្តហោះខេត្តសៀមរាប
04, Mar 2023 ,
4:40 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជើងហោះហើរ China Eastern ពីទីក្រុងសៀងហៃ ដែលដឹកទេសចរចិន១៣២នាក់ សម្រាប់លើកដំបូង នៅដើមឆ្នាំ២០២៣នេះ បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាប នៅម៉ោង១០ និង១៥នាទី នាថ្ងៃទី៣ មីនា។ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានទៅទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះ ដោយមានការបង់ក្រមា និងផ្កា ជូនដល់ពួកគេផងដែរ។
លោក តុប សុភ័ក អះអាងថា នេះជាលើកទី៣ហើយ ដែលកម្ពុជាទទួលស្វាគមន៍ទេសចរចិន ដែលជាជើងហោះហើរដំបូងនៅដើមឆ្នាំនេះ ដោយទី១ ធ្វើនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ មករា មានអ្នកដំណើរ១០៤នាក់ ទី២ នៅរាជធានីភ្នំពេញ កាលថ្ងៃទី៧ កុម្ភៈ មានអ្នកដំណើរ១២២នាក់ និងទី៣ នៅខេត្តសៀមរាបនៅពេលនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
(ទេសចរចិន)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
6 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
8 ម៉ោង
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម