ជាតិ
កម្ពុជា សម្រេចផ្ទេរវ៉ាក់សាំងកូវីដ ១៥លានដូស ទៅចិនវិញ
07, Mar 2023 , 4:57 pm        
រូបភាព
ពីពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៧ ខែមីនា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានសម្រេចបង្វែរវ៉ាក់សាំងកូវីដ-១៩ ចំនួន១៥លានដូសទៅប្រទេសចិនវិញ។



«ព្រឹកមិញនេះ ខ្ញុំបានអនុម័តទៅលើសំណើរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពីបញ្ហាការផ្ទេរជូនមិត្តចិនវិញ នូវវ៉ាក់សាំង១៥លានដូស ដែលមិនទាន់បានដឹកមកកាន់កម្ពុជា»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង៦លានដូសទៀត ខណៈតម្រូវការចាក់លើប្រជាជន មានលក្ខណៈស្បើយជាងមុន។ 
 
ប្រមុខរដ្ឋាភិបាល បន្ថែមថា៖«បើសិនជាយើងបន្តទុក១៥លានដូសនោះទៀត ក៏លំបាក ។ ដូច្នេះយើងផ្ទេរទៅមិត្តចិន ដើម្បីមិត្តចិន អាចចែករំលែកទៅប្រទេសនានា ដែលគេកំពុងមានការខ្វះខាត ។ យើងមិនអាចរក្សាវ៉ាក់សាំងនោះ ដែលវាអាចអស់សុពលភាព មិនយូរប៉ុន្មាន»។

Tag:
 ហ៊ុន សែន
  នយោបាយ
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com