ជាតិ
ប្រមុខរដ្ឋាភិបាល សង្ឃឹមថា កម្ពុជា នឹងអាចនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក
10, Mar 2023 , 10:29 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្តេច បង្ហាញក្តីសង្ឃឹមនេះ ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលត្រូវបានរៀបចំឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។



ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»។ 
សម្តេចនាយករដ្ឋមន្រ្តី បន្តថា បច្ចុប្បន្ន កម្ពុជា ប្រមូលផលស្វាយចន្ទីបានច្រើនជាងប្រទេសកូតឌីវ័រទៅទៀត ពោលគឺ ក្នុង១ឆ្នាំ កម្ពុជា អាចមានស្វាយចន្ទីដល់ទៅ១លាន៨សែនតោន ខណៈកូតឌីវ័រ មានត្រឹម១លាន១សែនតោន។ 
 
មេដឹកនាំកម្ពុជា បន្ថែមថា ការផលិតនូវផលិតកសិកម្មនានារបស់កម្ពុជា មិនសំដៅតែនាំចេញទៅក្រៅប្រទេសនោះទេ តែក៏សម្រាប់ផ្គត់ផ្គង់ឲ្យទេសចរដែលដើរកម្សាន្តក្នុងប្រទេសកម្ពុជាផងដែរ៕
 
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលត្រូវបានរៀបចំឡើង នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។


Tag:
 ហ៊ុន សែន
  ស្វាយចន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com