ជាតិ
ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២១មីនា ទិដ្ឋភាពថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នាពេលកន្លងមក។ រូបថត៖ អាជ្ញាធរជាតិអប្សរា
× ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត នឹងកើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទីមួយ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទីពីរ នៅថ្ងៃទី២២កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាជាតិអប្សរា។
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះ ត្រូវបានអ្នកជំនាញផ្នែកបុរាណវិទូ ហៅថា «សមរាត្រី» ដែលមានរយៈពេលថ្ងៃនិងយប់ស្មើគ្នា។ ព្រឹត្តិការណ៍ដ៏កម្រនេះ ប្រជាពលរដ្ឋអាចមើលឃើញច្បាស់ពីគុកតារាជ ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា។
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន និងទេសចរគ្រប់ជាតិសាសន៍ មកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខានឡើយ ព្រោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ទើបព្រឹត្តិការណ៍នេះកើតឡើងម្តងទៀត៕
Tag:
ប្រាសាទអង្គរវត្ត
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com