ជាតិ
ត្រឹមឆ្នាំ២០២៣ កម្ពុជាមានវត្តជាង៥ ០០០វត្ត និងព្រះសង្ឃជិត ៧ម៉ឺនអង្គ
25, Mar 2023 , 7:59 am        
រូបភាព
វត្តដំរីស នៅខេត្ត បាត់ដំបង។ រូបភាព៖ ទូច សុវណ្ណឌី
វត្តដំរីស នៅខេត្ត បាត់ដំបង។ រូបភាព៖ ទូច សុវណ្ណឌី
ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានវត្តអារាមចំនួន ៥ ១៣៣វត្ត និងព្រះសង្ឃចំនួន ៦៨ ៩៧៦អង្គ នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេសឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ។

 
ក្នុងចំណោមវត្តអារាមចំនួន ៥ ១៣៣វត្ត មាន៤ ៨៦៦វត្ត ជាគណៈមហានិកាយ ដែលមានព្រះសង្ឃចំនួន ៦៦ ៦០៩អង្គនៅទូទាំងប្រទេស។ ចំណែកគណៈធម្មយុត្តវិញ មានវត្តចំនួន ២៦៧ និងមានព្រះសង្ឃចំនួន ២ ៣៥៨អង្គនៅទូទាំងប្រទេស។ 



របាយការណ៍ស្ថិតិវត្ត និងព្រះសង្ឃទូទាំងប្រទេសឆ្នាំ២០២៣ បង្ហាញថា ខេត្តព្រៃវែង មានវត្តច្រើនជាងគេ គឺចំនួន ៥១៩វត្ត ខណៈខេត្តកែប មានវត្តតិចជាងគេ គឺត្រឹម ១៧វត្តប៉ុណ្ណោះ។ ដោយឡែក រាជធានីភ្នំពេញវិញ មានព្រះសង្ឃច្រើនជាងខេត្តដទៃ គឺ៨ ០០៦អង្គ។ ចំពោះខេត្តដែលមានព្រះសង្ឃតិចជាងគេ គឺខេត្តមណ្ឌលគិរី មានត្រឹម ១៩៣អង្គ។
 
សូមបញ្ជាក់ថា ក្រៅពីមានវត្តចំនួន ៥ ១៣៣វត្ត កម្ពុជា ក៏មានអាស្រម ចំនួន ១៤០អាស្រម និងមណ្ឌលវិបស្សនា មានចំនួន ៤៤មណ្ឌល។ នេះនេះបើតាមរបាយការណ៍ដដែល៕
 

Tag:
 វត្ត
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com