ជាតិ
តើអង្គរសង្រ្កាន្ត២០២៣នៅសៀមរាបមានអ្វីប្លែក? តើអ្វីទៅជាស្មារតីអង្គរសង្រ្កាន្ត?
25, Mar 2023 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ កម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»នៃសារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com), (Cambodianess.com) និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center គ្រោងនឹងរៀបចំវេទិកាពិភាក្សាលើកទី៥ស្តីពី«១០ឆ្នាំនៃស្មារតីអង្គរសង្រ្កាន្ត»។

 
កិច្ចពិភាក្សានេះ នឹងរៀបចំឡើងនៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៣ ក្នុងទីក្រុងសៀមរាបនៃខេត្តសៀមរាបចាប់ពីម៉ោង២កន្លះរសៀលរហូតដល់ម៉ោង៤រសៀល។ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មាន Thmeythmey.com គឺជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សា រីឯឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សា។ 

កិច្ចពិភាក្សានឹងផ្តោតលើ៖ 
 
១-ប្រវត្តិនៃការបង្កើតព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាលពី១០ឆ្នាំមុន និងផលប្រយោជន៍នៃព្រឹត្តិការណ៍។  
 
២-តើសកម្មភាពអ្វីខ្លះដែលបានបង្កើតឡើងនៅក្នុងអង្គរសង្រ្កាន្តនីមួយៗ? 
 
៣-តើកម្មវិធីអ្វីខ្លះដែលធ្លាប់ទទួលបានកំណត់ត្រាឯកត្តកម្មពិភពលោក  Guinness World Record?  
 
៤-តើការប្រឈមអ្វីខ្លះដែលកើតឡើងនៅក្នុងការរៀបចំ? ការប្រឈមបានក្លាយទៅជាមេរៀនបទពិសោធន៍របស់យុវជនមែនឬទេ? 
 
៥-តើព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំ២០២៣នេះ មានអ្វីប្លែកជាងអង្គរសង្រ្កាន្តមុនៗ? 
 
៦-តើអ្វីទៅជាព្រលឹងនៃស្មារតីអង្គរសង្រ្កាន្តនិយាយជារួម? 
 
ពេលវេលា៖ ពីម៉ោង១៤ និង៣០នាទី រហូតដល់ម៉ោង១៦ និង00នាទី
ទីតាំង៖ មជ្ឈមណ្ឌលសិល្បៈ Blue Art Center 
ទំនាក់ទំនងតាមទូរសព្ទ ឬតេឡេក្រាម៖ ០១២ ៧០៥ ៣០៣ ឬ០១១ ៧៤០ ៥៧៥
ចូលរួមទស្សនាកិច្ចពិភាក្សាដោយសេរី ប៉ុន្តែ កន្លែងអង្គុយមានកំណត់។
 

Tag:
 អង្គរសង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com