ជាតិ
សៀមរាប៖ បដាកាត់ទទឹងផ្លូវមួយ បាក់ធ្លាក់ដោយសារខ្យល់កន្ត្រាក់ និងបណ្តាលឱ្យបុរសម្នាក់ស្លាប់
29, Mar 2023 , 7:38 pm        
រូបភាព
បដាកាត់ទទឹងផ្លូវមុខសណ្ឋាគារស្មាយលីងដែលបាន​បាក់ធ្លាក់។ រូបថត ហឿន សុភ័ក្រ
បដាកាត់ទទឹងផ្លូវមុខសណ្ឋាគារស្មាយលីងដែលបាន​បាក់ធ្លាក់។ រូបថត ហឿន សុភ័ក្រ
បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារបដាកាត់ទទឹងផ្លូវ ត្រង់ចំណុចស្តុបសណ្ឋាគារស្មាយលីង (ផ្លូវជាតិលេខ៦ កែងផ្លូវ៦០ម៉ែត្រ) ក្នុងក្រុងសៀមរាប បានបាក់ធ្លាក់សង្កត់ចំពីលើ ខណៈដែលខ្យល់កន្ត្រាក់ បានបោកបក់ខ្លាំងចាប់ពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៩ ខែមីនា នេះ។
 
លោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត សុទ្ធតែបានអះអាងប្រាប់សារព័ត៌មានថ្មីៗ ក្រោយហេតុការណ៍នេះ ថា ក្រុងសៀមរាបទាំងមូលរងគ្រោះដោយសារតែការបក់បោកខ្យល់កន្ត្រាក់។ «អ្នកស្លាប់ជាគឺជាបុរសម្នាក់ដែលបានជិះម៉ូតូ ចំពេលដែលផ្ទាំងបដាបានបាក់ធ្លាក់»។ នេះជាការបញ្ជាក់របស់លោក តេង ច័ន្ទណាត។
 
លោក លី វណ្ណៈ បានបន្ថែមថា ទីតាំងតុបតែងនានា ក្នុងនោះវេទិកានៅម្តុំស្ពានរាជដំណាក់ខេត្ត សុទ្ធតែរងគ្រោះខូចខាត ដោយសារខ្យល់។ អ្នករងគ្រោះពីរនាក់ ត្រូវបានបញ្ជូនភ្លាមទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែគួរឱ្យសោកស្តាយ ម្នាក់បានទទួលមរណភាព៕

 

© រក្សាសិទ្ធិដោយ thmeythmey.com