កីឡាជាតិ
ជាតិ
Thiago ឈ្នះខ្សែក្រវាត់ WMO បន្ទាប់ពីផ្តួលកីឡាករ JOE ឱ្យសន្លប់ដោយកែង
02, Apr 2023 , 2:39 pm        
រូបភាព
Thiago (ឆ្វេង) និងកីឡាករJOE (ស្តាំ) ពេលប្រកាសលទ្ធផល។
Thiago (ឆ្វេង) និងកីឡាករJOE (ស្តាំ) ពេលប្រកាសលទ្ធផល។
ដោយ:
កីឡាករ Thiago Teixeira គ្រងដំណែងខ្សែក្រវាត់ WMO (World Of Muaythai Organization)បន្ទាប់ពីផ្តួលគូប្រកួតកីឡាករ JOE Craven ឱ្យសន្លប់ទឹក២ ក្នុងការកម្មវិធី APEX Fight Series នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

 
ការប្រកួតរវាងបង្គោលក្រហមកីឡាករប្រេស៊ីល Thiago Teixeira និងបង្គោលខៀវកីឡាករមកពីចក្រភបអង់គ្លេស JOE Craven នៅក្នុងទឹកទី១ មិនសូវបង្ករព្យុះភ្លៀងគ្នាប៉ុន្មាននោះទេនៅលើសង្វៀន។
 
ចូលដល់ទឹកទី២ កីឡាករ Thiago បានប្រើស្នៀតកែងបុកចំគុម្ពថ្គាម ដែលបណ្តាលឱ្យ Thiago Teixeiraដួលនៅលើសង្វៀនហើយអាជ្ញាកណ្តាលរាប់។ ការប្រកួតបន្តបានបន្តិច អាជ្ញាកណ្ដាល សម្រេចបញ្ឈប់ការប្រកួត ដោយស្ថានភាពរបស់កីឡាករអង់គ្លេស JOE ធ្ងន់ធ្ងរមិនអាចបន្តរការប្រកួតទៀតបាន។
 
គួបញ្ជាក់ថា សម្រាប់កីឡាករប្រេស៊ីល Thiago Teixeira មុននឹងចេញទៅប្រកួតនៅប្រទេសអាល្លឺម៉ង់គេបានចូលរួមហ្វឹកហាត់ក្នុងជំរុំជម្រើសជាតិកម្ពុជារយៈពេល២២ថ្ងៃ ដោយមានការបង្ហាត់បង្ហាញដោយលោកគ្រូ សេន ប៊ុនថេន៕
 
 

Tag:
 កីឡាប្រដាល់
 Thiago
  WMO
© រក្សាសិទ្ធិដោយ thmeythmey.com