ជាតិ
ផ្លូវបេតុងឆ្ពោះទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងកំពុងស្ថាបនាយ៉ាងយកចិត្តទុកដាក់
02, Apr 2023 , 9:39 pm        
រូបភាព
ក្រុមកម្មករស្ថាបនាផ្លូវបេតុងឆ្ពោះទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ក្រុមកម្មករស្ថាបនាផ្លូវបេតុងឆ្ពោះទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
សៀមរាប៖ គម្រោងស្ថាបនាផ្លូវបេតុង ពីឃុំលាងដៃ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង កំពុងស្ថាបនាយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបានតាមផែនការគ្រោងទុក។ តាមកម្មករ ផ្លូវនេះមានប្រវែងសរុប ១៧គីឡូម៉ែត្រ ចាប់ពីឃុំលាងដៃ ស្រុកអង្គរធំ (កែងផ្លូវកូរ៉េ) រហូតដល់ផ្លូវកៅស៊ូ​ស្រុកអង្គរជុំ។

 
គួរបញ្ជាក់ថា ផ្លូវនេះកន្លងមករងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តដឹកថ្ម និងរថយន្តធុនធ្ងន់ជាច្រើន។ ពលរដ្ឋធ្លាប់ចេញតវ៉ា និងបិទផ្លូវជាច្រើនលើក ដោយសារដីហ៊ុយខ្លាំង និងស្នើឱ្យក្រុមហ៊ុនស្រោចទឹក។ ជាប្រចាំ អាជ្ញាធរបានចុះអន្ដរាគមន៍ តែមិនសូវមានប្រសិទ្ធភាពទេ ជារួមក្រុមហ៊ុនដឹកថ្មនៅតែបើកលឿនៗ និងបង្កការរំខានលើការរស់នៅរបស់ពលរដ្ឋ៕
 
សូមទស្សនាទិដ្ឋភាពការស្ថាបនាផ្លូវចាក់បេតុងឆ្ពោះទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលរាជរដ្ឋាភិបាល​រៀបចំសម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្តយកការចាកចេញពីតំបន់អង្គរ ទៅរស់នៅកន្លែងថ្មី ដូចតទៅ៖ 
 




Tag:
 ពាក់ស្នែង
© រក្សាសិទ្ធិដោយ thmeythmey.com