ជាតិ
បោះឆ្នោត
គ.ជ.ប ឱ្យអ្នកសារព័ត៌មាន ទៅធ្វើប័ណ្ណចុះយកព័ត៌មាន អំឡុពេលបោះឆ្នោតនីតិកាលទី៧
03, Apr 2023 , 9:59 pm        
រូបភាព
ពលរដ្ឋុមើលឈ្មោះបោះឆ្នោតនាពេលកន្លងមក។
ពលរដ្ឋុមើលឈ្មោះបោះឆ្នោតនាពេលកន្លងមក។
ភ្នំពេញ៖ គណៈកម្មាធិជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) ប្រកាសឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ ទៅចុះឈ្មោះធ្វើប័ណ្ណព័ត៌មាន ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការនៃការរៀបចំការបោះឆ្នោជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។

 
សេចក្ដីប្រកាសព័ត៌មានរបស់​ គ.ជ.ប បញ្ជាក់ថា ចាប់ពីថ្ងៃពីខែមេសានេះ ដល់ថ្ងៃទី១២កក្កដា ក្រុមការងារ គ.ជ.ប នឹងបើកទទួលពាក្យពីក្រុមអ្នកសារព័ត៌មានជាតិ សម្រាប់ការស្នើសុំធ្វើប័ណ្ណចុះយកព័ត៌មានពេលបោះឆ្នោតខាងមុន។ ដោយឡែក សម្រាប់ អ្នកសារព័ត៌មានអន្តរជាតិ ឈប់ទទួលពាក្យនៅថ្ងៃទី១៩កក្កដា។ 
 
សម្រាប់បែបបទដែលត្រូវបំពេញ ស្នើសុំធ្វើប័ណ្ណស្គាល់អ្នកសារព័ត៌មាន គឺអាចទៅយកបាននៅទីស្ដីការរបស់ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប។ គ.ជ.ប សង្កត់ធ្ងន់ប្រាប់ អ្នកសារព័ត៌មានដែលទទួលបានប័ណ្ណសម្គាល់យកព័ត៌មានពេលបោះឆ្នោតថា បើទោះបីមានប័ណ្ណអនុញ្ញាតចុះយកព័ត៌មានក្ដី ក៏ត្រូវគោរពច្បាប់ នីតិវិធី សេចក្ដីណែនាំផ្សេងៗ ព្រមទាំងក្រមសីលធម៌នៃប្រព័ន្ធផ្សាព្វផ្សាយក្នុងដំណើរការបោះឆ្នោតដែរ។ 
 
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១កក្កដា ដល់ថ្ងៃទី២១កក្កដា។ ចំណែក ដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត គឺនឹងធ្វើឡើងនៅថ្ងៃទៅ២៣កក្កដា៕ 
 

Tag:
 គ.ជ.ប
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com