កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន ជួបសំណេះសំណាល និងពិសារអាហារជាមួយគ្រួសារកីឡា មុនស៊ីហ្គេម២០២៣
03, Apr 2023 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារកីឡាជាង៤ពាន់នាក់ នៅល្ងាចថ្ងៃទី៣ ខែមេសានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។



ជំនួបពិសារអាហារសាមគ្គី ធ្វើឡើងដើម្បីលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡា និងបានសាងស្នាដៃជូនជាតិលើឆាកអន្តរជាតិកន្លងមក។ ដោយឡែក ជំនួបលើកទី៦ ដែលមានថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងអត្តពលិកសរុប ៤២៦៤នាក់ ធ្វើឡើងដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលនឹងខិតជិតមកដល់នៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។

ជំនួបនេះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ដំបូន្មាន និងមតិរិះគន់ស្ថាបនា និងបញ្ហាប្រឈមមួយចំនួន ដល់មន្ត្រី គ្រូបង្វឹក និងអត្តពលិក មុនព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោយរង់ចាំរៀបចំ៦៤ឆ្នាំ៕    



© រក្សាសិទ្ធិដោយ thmeythmey.com