កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុន សែន ឱ្យក្រសួងអប់រំ អូឡាំពិកកម្ពុជា ពិនិត្យផ្តល់ប្រាក់របប ដល់អត្តពលិកពិការដោយសារប្រកួត
03, Apr 2023 , 6:18 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រាប់ឱ្យក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា សិក្សាលក្ខខណ្ឌប្រាក់របប ដល់អត្តពលិកដែលរងគ្រោះថ្នាក់អំឡុងពេលប្រកួតរហូតក្លាយជាជនពិការ។


ថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារកីឡា នៅល្ងាចថ្ងៃទី៣ ខែមេសា នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេច បានលើកហេតុផលថា កងទ័ព នរគបាល នៅពេលប្រតិបត្តិការ ពលី រងគ្រោះថ្នាក់នៅពេលបំពេញការងាររហូតពិការ សុទ្ធតែមានប្រាក់របប។ សម្រាប់កីឡាករកីឡាការិនី ដែលត្រូវចូលរួមប្រកួតដើម្បីតំណាងកិត្តិយសជាតិ ឬប្រកួតក្នុងក្របខណ្ឌទទួលខុសត្រូវរបស់សហព័ន្ធណាមួយ សម្តេច បានលើកឡើងថាតើគួររៀបចំសម្រាប់ពួកគេដោយរបៀបណា?

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ចំពោះការលើកឡើងដូច្នេះ ដើម្បីផ្តល់ភាពជឿជាក់ដល់កីឡាករកីឡាការិនីកម្ពុជា ឱ្យឈានឡើងទៅរកភាពភាពខ្លាំងបន្ថែមទៀត ក្រោមក្របខណ្ឌជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com