ជាតិ
បទសម្ភាសន៍
លោក ស៊ា សុផល ផ្តើមយុទ្ធនាការថ្មីបំផុសឱ្យពលរដ្ឋប្រកួតទុកដាក់សំរាមតាមផ្ទះឱ្យបានល្អ
08, Apr 2023 , 9:59 pm        
រូបភាព
សៀមរាប៖ អង្គការមូលនិធិទំពាំងស្នងឬស្សី នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមយុវជន ដើម្បីរៀបចំយុទ្ធនាការថ្មី ដោយចុះអប់រំពលរដ្ឋពីការទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ តាមសហគមន៍ រស់នៅក្នុងបឹងទន្លេសាប។ យុទ្ធនាការនេះនឹងចាប់ផ្តើមពីថ្ងៃទី៨ មេសា រហូតដល់កំឡុងខែ មិថុនា គឺមុខទឹកចាប់ផ្តើមឡើងវិញ។

 
បំណងសំខាន់នៃការងារនេះ គឺបំផុសឱ្យពលរដ្ឋកាន់តែយល់ពីសារសំខាន់ នៃការរស់នៅស្អាត ទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ និងប្រកួតប្រជែងគ្នារស់នៅស្អាត ជាថ្នូរមកវិញ ពួកគេនឹងទទួលបានអង្ករជាការលើកទឹកចិត្ត ក្រោយពីមានការវាយតម្លៃពីអាជ្ញាធរមូលដ្ឋានលើកិច្ចការ​ខាងលើ។ ក្នុងយុទ្ធនាការនេះ លោក ស៊ា សុផល ប្រាប់ថា លោកត្រូវការអង្ករយ៉ាងហោចណាស់ចំនួន ១០តោន ពីសម្បុរសជន៕




ការសម្អាតសំរាមប្លាស្ទិកនៅសហគមន៍ភូមិពាមតាអួ ឃុំកែវពណ៌ ស្រុកពួក នាពេលកន្លងមក។ 

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ា សុផល ដូចតទៅ៖ 


 
 

© រក្សាសិទ្ធិដោយ thmeythmey.com